លោក ដូ ណាល់ត្រាំ បង្ហោះសារបង្ហាញអារម្មណ៍ «សូមអរគុណទឹកចិត្តកម្ពុជា ដ៏ស្រស់ស្អាត ដែលបានអនុញ្ញាតនាវា Westerdam បានចូលចត សហរដ្ឋអាមេរិក សូមចងចាំនូវគារវកិច្ចដ៏ថ្លៃថ្លានេះ»

168
Download App CHN

លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះសារ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ទ្វីតទ័រ​ (Twitter) ប៉ុន្មាន​នាទី​មុន​នេះ ​ដោយ​កោត​សរសើរ​និង​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​អនុញ្ញត​ឲ្យ​នាវា​ Westerdam ​ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា ​ហើយ​ផ្ទុក​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២០០០​នាក់​នោះ​ ចូល​ចត​នៅខេត្ត​ព្រះសីហនុ។​

សារ​របស់​លោក ​ត្រាំ​ បាន​បញ្ជាក់​ថា៖​ «សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដ៏ស្រស់​ស្អាត​ ដែល​ទទួល​អនុញ្ញត​ឲ្យ​នាវា Westerdam​ ចូលចត​នៅ​កំពង់​ផែ​របស់​កម្ពុជា។ ​សហរដ្ឋ​អាមេរិក​នឹង​ចងចាំ​ពី​កាយ​វិការ​មនុស្សធម៌​នេះ‍»។

លោក ​ត្រាំ​ បាន​បង្ហោះ​សារ​នេះ​ ក្រោយ​ពេល​ដែល​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា​ បាន​អនុញ្ញាត​នាវា​ដែល​មាន​ប្រទេស​ជាច្រើន​ភ័យខ្លាច​ឆ្លង​មេរោគ កូរ៉ូណា​ មិន​ឲ្យ​ចូលចត​ តែ​កម្ពុជា​បាន​អនុញ្ញត​ឲ្យ​ចូលចត​ កាល​ពីថ្ងៃ​សុក្រ​ ទី១៤ ​កុម្ភះ​ចំថ្ងៃ​បុណ្យ​ទិវា​នៃ​សេចក្តី​ស្រឡាញ់៕