សួស វីហ្សា និង ថមមី ត្រៀម​​ទទួលបាន​បុត្រ​ជា​ចំណងដៃ ក្រោយ​ត្រឡប់​មកពី​ក្រេប​ទឹកឃ្មុំ​នៅ​តំបន់​អឺរ៉ុប

106
Download App CHN

(ភ្នំពេញ)៖ បន្ទាប់ពីដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ តារាសម្តែងប្រុសលោក ថមមី ជាមួយនឹងតារាចម្រៀងស្រីអ្នកនាង សួស វីហ្សា បានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំយ៉ាងផ្អែមល្ហែមនៅតំបន់អឺរ៉ុប។ តែយ៉ាងណា ក្រោយត្រឡប់វិញ លោកថមមីបានឲ្យដឹងថា ភរិយារបស់ខ្លួនកំពុងមានផ្ទៃពោះកូនដំបូង ជាមួយនឹងអារម្មណ៍រំភើបរកអ្វីថ្លែងពុំបាន។

លោកថមមី បានឲ្យដឹងតាមរយៈបណ្តាញសង្គមយ៉ាងដូច្នេះថា​​​ «ក្នុងមួយជីវិតរបស់ខ្ញ៉ំនេះ ថ្ងៃនេះហើយជាថ្ងៃដែលខ្ញ៉ំសប្បាយចិត្តបំផុត ដែលមិនអាចយកអ្វីមកថ្លែងបានឡើយ។ អរគុណប្រពន្ធសំលាញ់ ដែលបានផ្តល់កាដូដ៏មានន័យមួយនេះមកឲ្យគ្រួសារយើង ដែលជាកាដូដ៏មានតម្លៃកាត់ថ្លៃពុំបាន (Baby)។ បងសប្បាយចិត្តខ្លាំងណាស់ រកពាក្យអ្វីនិយាយមិនចេញទេ បងពិតជាស្រលាញ់អូនខ្លាំងណាស់ប្រពន្ធសំលាញ់ បងសូមសន្យាថានិងមើលថែរក្សាអូននិងកូនៗយើងឲ្យមានសេចក្តីសុខ និងសុភមង្គលជារៀងរហូតតទៅ។បងប្អូនអើយ ខ្ញ៉ំក្លាយជាប៉ាគេហើយ ខ្ញ៉ំមានកូនហើយ។ ចង់ប្រាប់ពិភពលោកនេះថា ខ្ញុំស្រលាញ់ប្រពន្ធខ្ញ៉ំណាស់ Sous Visa ❤️ Dady Mommy ❤️ 🥰 ចងបានឆ្ងល់ណាស់ហេតុអ្វីខ្ញ៉ំឃ្លានតាម្ជូរ និងក្អួតរហូត ឥឡូវអស់ចម្ងល់ហើយ»

ជាមួយនឹងដំណឹងរីករាយនេះផងដែរ មានមិត្តសិល្បៈ ព្រមទាំងទាំងគាំទ្រជាច្រើន បានចូលរួមអបអរសាទរចំពោះ ស្វាមីភរិយាដ៏ស្រស់សោភាមួួយគូនេះ អ្នកគាំទ្របានជូនពរជាបន្តបន្ទាប់ ឲ្យ សួស វីហ្សា និងបុត្រក្នុងផ្ទៃមានសុខភាពល្អផងដែរ។

គួររំឭកថា តារាចម្រៀងអ្នកនាង សួស វីហ្សា និងលោក ថមមី បានរៀបអាពាហ៍ពិពាហ៍បញ្ចប់ជីវិតនៅលីវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស មិត្តអ្នកសិល្បៈ រួមទាំងសាច់ញាតិទាំងសងខាង៕