សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បងប្អូនទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក គឺមិនបង់ពន្ធប្រថាប់ត្រាឡើយ

97
Download App CHN

ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រឈមនឹងការរំខានដោយជំងឺ កូវីដ ១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់សារជាថ្មីនៅថ្ងៃនេះ ជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។

នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ៕