សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅបន្ត

53
Download App CHN

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤។

សន្និបាតនេះត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពពាក់ព័ន្ធ, រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នការដ្ឋាន នគរបាលជាតិ, ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គទូតនានា, អភិបាល អភិបាលរងរាជធានី ខេត្ត, ស្នងការ ស្នងការរងរាជធានី ខេត្ត, មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានី ខេត្ត, ព្រមទាំងសមាជិក សមាជិការ នៃអង្គសន្និបាតជាច្រើនផងដែរ។

បើយោងតាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ បានឱ្យដឹងថា នៅឆ្នាំ២០១៩ គឺជាការអុវត្តផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ (ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) ដោយអនុវត្តច្បាប់ បង្ក្រាបបានចំនួន៩,៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ២០,៤៩០នាក់ រឹបអូសគ្រឿងញៀន បានចំនួន៧៥០គីឡូក្រាម គឺមានការកើនឡើង៣០ភាគរយ លើឆ្នាំ២០១៨កន្លងទៅ។

ក្នុងនោះករណីបទល្មើសគ្រឿងញៀនធំៗ ចាប់បាន០១គីឡូក្រាមឡើង មានចំនួន៦១ករណី បរិមាណគ្រឿងញៀន ចាប់យកមានចំនួនច្រើន (៧០០គីឡូក្រាម) បើគិតទៅលើគ្រឿងញៀន ដែលរឹបអូសបានក្នុងឆ្នាំ២០១៩ (៧០០គីឡូក្រាម/៧៥០គីឡូក្រាម) គឺស្មើនឹងជាង៩០ភាគរយ៕