អ្នកឆ្លងCOVID-19នៅអេស្ប៉ាញ កើនដល់ ១៣,៧១៦ករណី និងស្លាប់៥៥៨នាក់

47
Download App CHN

(ម៉ាឌ្រីត)៖ ប្រធានមជ្ឈមណ្ឌលសុខាភិបាលសង្រ្គោះបន្ទាន់អេស្ប៉ាញ លោក Fernando Simon បានឱ្យដឹងថាចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើន ដល់១៣,៧១៦ករណីហើយ ក្នុងនោះមាន៥៥៨នាក់ បានស្លាប់ គិតត្រឹមថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

បើតាមលោក Fernando Simon ចំនួនអ្នកឆ្លង COVID-19 មាន១១,១៧៨ករណី និងស្លាប់៤៩១នាក់ គិតត្រឹមពេញមួយថ្ងៃអង្គារម្សិលមិញ។ ចំនួន បានធ្វើឱ្យអេស្ប៉ាញ ក្លាយជាប្រទេសអឺរ៉ុបរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងរាតត្បាតសកលមួយនេះ បន្ទាប់ពីអ៉ីតាលី៕