ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះមានសង្ឃ៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅខេត្តកំពត

1,704
Download App CHN

កំពត៖ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ៈ៤០នាទី សមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ២នាក់ជាសង្ឃ នៅចំណុចវត្តដងទង់ថ្មី ស្ថិតនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ខេត្តកំពត ។

ជនសង្ស័យទាំង៣នាក់រួមមាន៖
១.ឈ្មោះ លី ចន្ធី ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាសង្ឃ នៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
២.ឈ្មោះ សែម វណ្ណះ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជាសង្ឃ នៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
៣.ឈ្មោះ សួន សីហា ភេទ ប្រុស អាយុ ២២ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ។

នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១៣ៈ២៥នាទី កម្លាំងសមត្ថកិច្ចបានបង្រ្កាបមួយករណីទៀត នៅចំណុចវត្តក្រាំងស្បូវ ស្ថិតនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាសង្ឃ
១.ឈ្មោះ កុច ចាន់ពិសិទ្ធិ ភេទ ប្រុស អាយុ ២០ឆ្នាំ ជាសង្ឃ នៅភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
២.ឈ្មោះ មឿន វិច្ឆិកា ភេទ ប្រុស អាយុ ១៥ឆ្នាំ ជាសង្ឃ នៅភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត៕