សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់ រួមនឹងគូស្នេហ៍ និងគ្រឿងញៀនជាង២គីឡូក្រាម

165
Download App CHN

ភ្នំពេញ៖ នកាលវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលដឹកនាំពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះទៅបង្ក្រាបករណីកែច្នៃគ្រឿងញៀន ០១ករណី នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ឈ្មោះ គី ម៉េងហ័រ(KEE BENG HWA) ភេទប្រុស ជនជាតិសង្ហបូរី កើតថ្ងៃទី 07/11/1949 មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E6878015J និងឈ្មោះ ខៀវ ស្រីទូច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

២. ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១.៤៩៣,៧៣ក្រាម រួមមាន ៖ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ ២១៧,៧៧ក្រាម កេតាមីន ទម្ងន់ ២៧,៧៧ក្រាម អ៊ិចស្តាស៊ី ទម្ងន់ ១.១៧៧,២៧ក្រាម នីមេតាហ្សេប៉ាម ទម្ងន់ ៧០,៩២ក្រម រួមនឹងសារធាតុគីមីផ្សំ ទម្ងន់ ២.០៩០,៨៦ក្រាម កញ្ឆាក្រៀម ១៥៩,០៨ក្រាម និងឧបករណ៍កែឆ្នៃ ១ឈុត ៕