សាលារាជធានីភ្នំពេញ បដិសេធព័ត៌មានផ្សាយមិនពិត ពីការបិទរាជធានីភ្នំពេញ

1,209
Download App CHN

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចេញប្រតិកម្មច្រានចោលភ្លាមៗ បន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិកផ្ញើទៅកាន់អ្នកប្រេីប្រាស់បណ្តាញសង្គម ដោយប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ដោយសារសំឡេងនេះ ត្រូវបានចែកចាយជាបន្តបន្ទាប់។

ទាក់ទិននឹងការច្រានចោលនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ព័ត៌មានដែលថានឹងបិទភ្នំពេញជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward សារសំលេងនេះបន្តទៀត នាំមានការយល់ច្រឡំ។ យើងខ្ញុំសូមប្រកាសស្រាវជ្រាវរកម្ចាស់សំលេងដែលថតជាសារនេះ ហើយបើបងប្អូនណាអាចផ្តល់ព័ត៌មានពីជននេះ យើងខ្ញុំនឹងលើកទឹកចិត្តជាសាគុណ។

លោក ម៉េត មាសភក្ដី ក៏បានបញ្ជាក់ផងដែរថា ជារួមគ្រប់ផ្សារទាំងអស់ក្នុងភ្នំពេញ មិនមានការបិទទ្វាមិនដំណើរការឡើយ៕