បិទហើយបើកវិញ! ហេបភីណេតរបស់ហ៊ាទូច បើកលេងល្បែងស៊ីសងវិញហើយ

79
Download App CHN

 ភ្នំពេញ៖ ល្បែងស៊ីសងដែលគេមើលឃើញថាប្រភពនាំមកក្តីចង្រៃដល់សង្គមជាតិនោះ មិនទាន់ត្រូវបានឃើញអភិបាលខណ្ឌមួយចំនួនយកចិត្តទុកដាក់បង្ក្រាបតាមប្រសាសន៍សម្តេចតេជោនៅឡើយនោះទេ។

ដោយឡែកអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ហាក់ភ្លេចត្រចៀក ក្នុងការអនុវត្ដតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលបានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុងនិងក្រៅប្រទេសផងដែរ។

ថ្មីៗនេះរូបភាពនៃការបង្កើតល្បែងស៊ីសងកាន់តែកក្រើកខ្លាំងឡើងៗក្នុងរាជធានី ដោយគ្មានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានឡើយ ជាក់ស្តែងក្នុងខណ្ឌទួលគោក លោក ឯក ឃុនដឿន បែរជាប្រឹងរក្សាទីតាំងល្បែងទុកទៅវិញ តាំងតែមានស្លាកយីហោ(ហេបភី ណេត) រហូតដោះស្លាកចេញ ក៏មិនឃើញគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដែលដឹកនាំដោយលោក ឯក ឃុនដឿន រូបនេះចុះបង្ក្រាបឡើយ ដែលធ្វើអោយមតិពលរដ្ឋខ្លះថា លោកឯក ឃុនដឿន ជាអ្នកនៅពីក្រោយខ្នងម្ចាស់ទីតាំងល្បែងហេបភីណេត ទំលាក់ស្លាកចោលនោះ ឬ អភិបាលខណ្ឌទួលគោករូបនេះជាម្ចាស់ល្បែងទេដឹងទើបខំប្រឹងរក្សាមិនបង្ក្រាប។

ទីតាំងល្បែងស៊ីសងទម្លាក់ស្លាកចោលហេបភីណេតនេះ ប្រព្រឹត្តល្បែងស៊ីសងហ្គេមបាញ់ត្រីក្នុងទឹកដីខណ្ឌទួលគោកជាច្រើនកន្លែងដូចជា៖

ទី១ នៅផ្ទះលេខ៥៦ ផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់៣ ទី២ ផ្ទះអត់លេខ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ទី៣ ផ្ទះលេខ០៦ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ទី៤ ផ្ទះលេខ៣៣២ ផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ទី៥ ផ្ទះអត់លេខ ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ និងទី៦ ផ្ទះលេខ០៤ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣៕