ប្រទេសក្រូអាត បានជួបគ្រោះរញ្ជួយដីកម្រិត ៥.៣ វ៉ិចទ័រ ដែលបង្កឲ្យមានការខូចខាត ផ្ទះ សម្បែង អគារពេទ្យ និងឡានជាច្រើនគ្រឿង

89
Download App CHN

បរទេស៖ កាលពីម្សិលមិញនេះ ប្រទេសក្រូអាតបានជួបគ្រោះរញ្ជួយឆាដីកម្រិត៥.៣ វ៉ិចទ័រ ដែលបង្កឲ្យមានការខូចខាត ផ្ទះ សម្បែង អគារពេទ្យ និងឡានជាច្រើនគ្រឿង ។

គ្រោះរញ្ជួយដីកម្រិត ៥.៣ វ៉ិចទ័រនេះ គឺជាការប៉ះពាល់ខ្លាំងក្លាបំផុតដែលប្រទេសមួយនេះ មិនធ្លាប់បានជួបអស់រយៈពេល ១៤០ឆ្នាំមកហើយ ។

បើតាមសារព័ត៌មាន BBC បានបញ្ជាក់ថា មនុស្ស១៦នាក់ បានរងរបួសខណៈក្មេងជំទង់ម្នាក់មានសភាពធ្ងន់ធ្ងរ ក្រោយ ត្រូវដំបូលធ្លាក់សង្កត់លើ ។

អ្វីដែលកាន់តែគួរឲ្យសង្វេគនោះ គឺខណៈខាងរដ្ឋាភិបាលប្រកាសឲ្យប្រជាជនខ្លួនស្នាក់នៅក្នុងផ្ទះ ដោយសារការភ័យខ្លាច នៃការរាតត្បាតពីវីរុស COVID-19 ប៉ុន្តែជាជួបទុក្ខថែមមួយទៀត ដែលតម្រូវឲ្យពួកគេត្រូវបង្ខំចិត្តរត់ចោលចេញពីរបស់ ខ្លួនដែលត្រូវបានគ្រោះរញ្ជួយដីវាយប្រហារនោះ ។

ក្នុងនោះដែរតាមរូបភាពមួយចំនួន ដែលថតបាននិងចែកចាយលើបណ្ដាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាព អ្នក ជំងឺដែលត្រូវបញ្ជូនចេញមកក្រៅ មន្ទីរពេទ្យក្រោយអគារពេទ្យទាំងនោះ ត្រូវបានខូចខាតដោយគ្រោះធម្មជាតិនេះ ៕