សមត្ថកិច្ចក្រុងក្រុងបាវិត ឃាត់ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៤០កញ្ចប់

16
Download App CHN

ស្វាយរៀង ៖កម្លាំងការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត សហកាជាមួយកម្លាំង អធិការដ្ឋាន នគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបការជួញដូរ គ្រឿងញៀន១ករណីបានធ្វើការឃាត់ខ្លួនជនសង្សយ័ ១នាក់ កាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សេង លាងហាវ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅកាស៊ីណូ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបន្តទៀតថា កិច្ចប្រតិបត្តការខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែងប្រឆាំងគ្រឿងញៀន។

ក្នុងការឃាត់ខ្លួននេះ កម្លាំងជំនាញបានឆែកឆេរ និងរឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាថ្នាំញៀនចំនួន៤០កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងសម្ភារ:សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕