កម្ពុជាចូលរួមទាំងអស់គ្នាធ្វើការអប់រំ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីឌ-១៩ នៅក្នុងប្រទេស

74
Download App CHN

សូមអរគុណមន្រ្តីរដ្ឋាភិបាល តំណារាស្រ្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចុះធ្វើសកម្មភាពអប់រំផ្សេព្វផ្សាយអំពីមេរោគឆ្លងកូរ៉ូណា និងវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីបង្ការកុំអោយរីករាលដាលតទៅទៀត។

ករណីសង្ស័យជំងឺកូវីដ ១៩

ទី១) បុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចតទៅ : គ្រុនក្ដៅយ៉ាងតិច៣៨អង្សាសេ ក្អកហៀរសំបោរ ឈឺបំពង់ក ហត់ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ (បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងកំឡុងពេល១៤ថ្ងៃ) មុនចេញរោគសញ្ញា ។

ទី២) អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្ដៅនិងមុខសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ ដូចជា ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកពេទ្យ ។