បុគ្គលិកកាស៊ីណូ ហាវ ឆឹង រាប់រយនាក់ អង្វឱ្យអាជ្ញាធរជួយដោះស្រាយ ខណៈក្រុមហ៊ុនបញ្ឈប់ការងាពួកគាត់ភ្លាមៗ ដោយពុំបើកប្រាក់ខែឱ្យ

95
Download App CHN

ព្រះសីហនុៈ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បុគ្គលិកការសុីណូ រាប់រយនាក់កំពុងតែដាច់បាយ ដាច់ទឹក ខណ:ថៅកែក្រុមហ៊ុនសណ្ឋាគារការសុីណូហាវ ឆឹង បញ្ឈប់ការបុគ្គលិកភ្លាមៗ និងពុំទាន់បើកប្រាក់ខែអោយពួក គាត់ ទីតាំងការសុីណូខាងលើ ស្ថិតក្នុងភូមិ០៣ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលជំងឺខូវិដ-១៩ កំពុងតែរាតត្បាត ក្រុមហ៊ុនការសុីណូហាវ ឆឹង ក៏បានបញ្ឈប់បុគ្គលិកភ្លាមៗ និងពុំបើកប្រាក់ខែអោយបុគ្គលិក ហើយកាន់តែធ្វើអោយពួកគាត់មានការភ័យខ្លាចជំងឺដាច់លុយ ខ្លាំងជាងជំងឺខូវិដ-១៩ទៅទៀត ។

ជាចុងក្រោយបុគ្គលិក ការសុីណូទាំងអស់កំពុងតែអង្វស្នើរសុំអោយថ្នាក់ដឹកនាំជួយរកដំណោះស្រាយ ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ដែលល្បីឈ្មោះ ស្រលាញ់ និងតែងតែដោះស្រាយបញ្ហានានាដល់ពលរដ្ឋ ។
ដោយ វ៉ើន កញ្ញា