ព្រះមហាក្សត្រ ជូនពរសម្តេច ហ៊ុន សែន ទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធជាមួយជំងឺកូវីដ-19

186
Download App CHN

ភ្នំពេញ៖ យោងតាមហ្វេសប៊ុកផេក Royal du Cambodge ដែលបានបង្ហោះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មានខ្លឹមសារថា« ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា ( ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ) ជូនប្រជាជាតិកម្ពុជា ។

ព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០»៕