នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ម៉ាឡេស៊ី​ សុខចិត្តមិនយកប្រាក់ខែរយៈពេល២ខែ ដើម្បីចូលរួមបរិច្ចាគមូលនិធិប្រយុទ្ធប្រឆាំង Covid-19

115
Download App CHN

បរទេស៖ នៅក្នុងការិយាល័យនាយករដ្ឋមន្រ្តី បានចេញសេចក្ដីថ្លែងការណ៏មួយបានឲ្យដឹងថា គណៈរដ្ឋមន្រ្តីដែលមានសមាជិក៣២រូប និងអនុរដ្ឋមន្រ្តីចំនួន៣៨រូប បានព្រមព្រៀងកាត់ប្រាក់ខែរបស់ខ្លួន១០០% ដោយស្វ័យប្រវត្តិរយៈពេល២ខែ ដើម្បីទុកដាក់ចូលនៅក្នុងមូលនិធិប្រយុទ្ធប្រឆាំង Covid-19។ នេះបើយោងតាមសារព័ត៌មាន The Star ដែលបានចុះផ្សាយនាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

យោងតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា៖ «កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៥ ខែមីនា បានឯកភាពថាប្រាក់ខែពីរខែរបស់នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីនឹងទទួលបានការកាត់និងបញ្ជូនទៅមូលនិធិ Covid-19  ជំហាននេះគឺបង្ហាញពីភាពស្មោះត្រង់របស់រដ្ឋាភិបាលក្នុងការជួយដល់អ្នកដែលរងផលប៉ះពាល់ដោយការរាតត្បាតដោយសារវីរុស Covid-19» ។

គួររំលឹកដែលថា មូលនិធិ Covid-19 នេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ហើយសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយថាទៀតថា“ គិតត្រឹមថ្ងៃម្សិលមិញ (ថ្ងៃទី ២៥ ខែមីនា) ការបរិច្ចាគសរុបដែលប្រមូលបានរួមទាំងជំនួយរបស់រដ្ឋាភិបាលមានចំនួន ៨,៤៩៣,១០៣,៤៨ រីងហ្គីដ” ៕