វិធីមានប្រសិទ្ធភាពបំផុត ក្នុងការពារកូនមិនឲ្យដើរទៅលេងផ្ទះគេ ខ្លាចឆ្លងជំងឺCOVID-19

276
Download App CHN

រាជធានីភ្នំពេញ៖ ជំងឺរលាកសួតប្រភេទថ្មី ដែលបង្កដោយវីរុសកូវីដ១៩ បានឆ្លងរីករាលជាង១០០ប្រទេស ក្នុងកម្ពុជាយើងមានអ្នកឆ្លងចំនួន៩៦នាក់ និងជាសះស្បើយ១០នាក់ ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំជាច្រើនដល់ពលរដ្ឋខ្មែរជាហូរហែ ដើម្បីបង្ការខ្លួនមិនឲ្យឆ្លងជំងឺនេះ។

ដោយឡែក បុរសម្នាក់នេះ បានប្រើវិធីប្លែកខុសក្រសួងសុខាភិបាល ណែនាំ ដោយចាប់កូនប្រុសកោរពីមុខដល់ក្រោយ ទុកតែកៀនៗសងខាង ឲ្យកូនមានចិត្តខ្មាសគេ មិនហ៊ានដើរទៅលេងផ្ទះ ដើម្បីបង្ការកូនកុំឲ្យឆ្លងជំងឺកូវីដ។

យោងតាមគណនីហ្វេសប៊ុក Kheav Narun ដែលបង្ហោះភាពឪពុកចាប់កូនកោរសក់ កាលពី២០ម៉ោងមុន ភ្ជាប់ជាមួយនឹងសំណេថា « ទឹកចិត្តឳពុក គំនិតវ័យឆ្លាត ខ្លាចកូនដើរលេងផ្ទះគេ ចាប់កូនកោរសក់ ឲ្យខ្មាស់គេដើម្បីកុំឲ្យកូនដើរ ការពារកូវីត»៕

Cr:kbn.news