ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងCOVID-19 ចំនួន០២នាក់ទៀត នៅខេត្តសៀមរាប

262
Download App CHN

ភ្នំពេញ៖  គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ។

ករណីឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ី២នាក់ គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ ដែលបានចូលមកកម្ពុជា ក្នុងខេត្តសៀមរាប បន្ទាប់ពីពួកគេបានធ្វើតេស្តឃើញមានកូវីដ១៩ នៅប្រទេសថៃ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖