សហគ្រិនមធ្យម-តូច (SME) របស់ប្រទេសចិនចំនួន ២៩ ក្រុមហ៊ុននៃខេត្តសានតុង បានស្វែងរកកិច្ចសហប្រតិបត្តិការណ៍ដៃគូពិសេស ជាមួយសភាពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា 

71

ភ្នំពេញ៖ នាថ្ងៃអង្គារ ៨កើត ខែវិសាខ ពស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ២០១៨ ព្រឹកនេះនៅអគារសភាពាណិជ្ជកម្មកម្ពុជា មានកិច្ចប្រជុំធ្វើពីបទបង្ហាញស្តីពីសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជាយើង ជូនលោក Liu Xiao Jaing ( លៀវ ស៊ាវជាំង) អនុប្រធានគណៈប្រតិភូ នៃសភាពាណិជ្ចកម្មនៃខេត្តសានតុង ដើម្បីអោយក្រុមអ្នកវិនិយោគទន់ទាំងឡាយ មានចំណាប់អារម្មណ៍ មកលើវិស័យអចលនៈទ្រព្យ រួមទាំងវិស័យកសិកម្ម ឧស្សាហ៍កម្មចំរុះបែប ដែលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏វាងវៃនៃប្រមុខរាជរដ្ឋាភិបាលបាន បើកជំហរទូលាយជើងមេឃ ចម្រុះពូជសាសន៍ អោយមកដាក់ទន់ នៅស្រុកយើង ដើម្បីផ្តល់ការងារ ជូនប្រជាពលរដ្ឋរបស់យើង ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ជីវភាពគ្រួសារមានការរីកចម្រើន យ៉ាងច្រើនផងដែរ ។

លោក លៀវ ស៊ាវជាំង អនុប្រធានគណៈប្រតិភូរនៃខេត្តសានតុង បានលើកឡើងពីកិច្ចចំណងសហប្រតិបត្តិការណ៍រវាងមហាមិត្តយក្សចិន និងកម្ពុជា ដែលមានតាំងពីសង្គមរាស្ត្រនិយម រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលជាង ៦០ឆ្នាំមកហើយ ដែលសព្វថ្ងៃនេះ មិត្តចិនក៏សូមអរគុណកម្ពុជា ក្នុងការគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់ចិនគឺ វិថី១ ខ្សែក្រវ៉ាត់សូត្រ១ ដែលបានធ្វើអោយមានការរីកចំណងមិត្តភាព នៃបណ្តារប្រទេសនានាក្នុងតំបន់អាស៊ាន ។

ដែលបច្ចុប្បន្ននេះ ប្រជាជននៃខេត្តសានតុង មានជាង ១០០លាននាក់ និងកំណើនសេដ្ឋកិច្ច GDP របស់ប្រជាជនបានកើនឡើង ៧% ជារៀងរាល់ឆ្នាំផងដែរ ។

លោកជំទាវ កែវ ម៉ាលី ជាអនុប្រធានសភាពានិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា លឹម ហេង តំនាងអោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពានិជ្ជកម្ម ក៏សូមស្វាគមន៍ដំណើរទស្សនៈកិច្ចស្វែងរកដៃគូពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ ដើម្បីដំណើរការកិច្ចសហប្រតិការណ៍ ឈានទៅដល់ដៃគូអភិវឌ្ឍ ភាពជាដៃគូរយ៉ាងជិតស្និទ្ធ ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងពេញទំហឹង ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close