កម្ពុជា នឹងធ្វើជាប្រទេសកិត្តិយស នៅក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨

59

ប្រទេសកម្ពុជា នឹងត្រូវធ្វើជាប្រទេសកិត្តិយស ក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ “The 15th China-ASEAN Expo 2018” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនាមជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ កម្ពុជានឹងរៀបចំនូវកម្មវិធីដូចជា៖

១/ ពន្លាជាតិកម្ពុជា និងការតាំងបង្ហាញផលិតផលខ្មែរ

២/ ដំណើរទស្សនកិច្ចនៅតាមក្រុមហ៊ុន សហគ្រាស និងចូលរួមវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗនៅក្នុងប្រទេសចិន

៣/ វេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី៣

៤/ វេទិកាធុរកិច្ច និងវិនិយោគ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា “MOU” និងកម្មវិធីជំនួបពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ និងអាជីវករទាំងអស់ដែលមានបំណងទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ មកបំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួនមកកាន់នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close