សមាគមអ្នកអក្សរសិល្ប៍កម្ពុជា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨២ យាងចូល ៨៣ ព្រះវស្សា

54
CMA_LongBanner

ប្រភពផេក៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

ភ្នំពេញ៖ ថ្ងៃច័ន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ជាថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​។

ទូលព្រះបង្គំ ជាប្រធាន អនុប្រធាន លេខា សមាជិក សមាជិកា នៃសមាគមអ្នកអក្សរសិល្ប៍កម្ពុជា សូមផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨២ យាងចូល ៨៣ ព្រះវស្សា។

សូមសំបូងសម្រូងបួងសួងអស់វត្ថុសក្តិសិទ្ធនៅក្នុងលោក មានទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨២ យាងចូល ៨៣ ព្រះវស្សា។ សូមហ្លូងម៉ែ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីបំពេញព្រះរាជកិច្ច អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា និងគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់នៃប្រជានុរាស្រ្តខ្មែររៀងទៅ។

ក្រាបបង្គំទូលថ្វាយពី ប្រធាន អនុប្រធាន លេខា សមាជិក សមាជិកានៃសមាគមអ្នកអក្សរសិល្ប៍កម្ពុជា ដោយសេចក្តីគោរពចំពោះព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close