(Video live)សន្និសីទសារព័ត៌មាន ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅខេត្តព្រះសីហនុ

92
Le_Spa_LongBannerlow

ភ្នំពេញ៖ ​នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍​ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលការងារចរាចរណ៍ ធ្វើសន្និសីទសារព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច។

ការធ្វើសន្និសីទសារព័ត៌មាននេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងបន្ទាប់ពី​ការស្នើរបស់លោក យូ ហុកគ្រី អនុប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច ដើម្បីឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើងវិញ។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច ​បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចំណុចគីឡូម៉ែត្រលេខ២០០-២០១​ បណ្ដាលឱ្យព្រះអង្គរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ដ ​នៅឯប្រទេសថៃ។

ដោយឡែក ​អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅខេត្តព្រះសីហនុ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក៕

សន្និសីទសារព័ត៌មាន ​របស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ អំពីគ្រោះថ្នាក់ចរាចរណ៍​ របស់សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក​ ផល្លា ដែលទទួលមរណភាព​ កាលពីថ្មីៗនេះ សូមទស្សនាការផ្សាយផ្ទាល់របស់ CHN ពីសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ

Posted by CHN Channel News on Wednesday, 20 June 2018

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close