UI_LongBanner

ទស្សនៈអ្នកអាន៖ សម រង្ស៊ី វង្វេងកាន់តែខ្លាំង ជាប់គុកកាន់តែយូរ

85

ភ្នំពេញ៖ អ្នកវិភាគល្បីឈ្មោះមួយរូបគឺ ចៅ ចាក់ស្មុគ បានបកស្រាយទស្សនៈមួយក្រោមចំណងជើងថាសម រង្ស៊ី វង្វេងកាន់តែខ្លាំង ជាប់គុកកាន់តែយូរ ដែលមានខ្លឹមសារដូចខាងក្រោម៖

ខណៈសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅខ្លួនចូលអយ្យការតុលាការនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ ជនសង្ស័យ សម រង្ស៊ី នៅថ្ងៃទី២០ ខែមិថុនា បានបន្តបង្កើតភស្តុតាងថ្មីបន្ថែមទៀតក្នុងសំណុំរឿងនេះ ដោយបន្តផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ព្រះរាជសាររបស់ព្រះមហាក្សត្រអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា គឺជាព្រះរាជសារក្លែងក្លាយគ្មានតម្លៃអ្វីហើយមិនអាចយកជាការបានទេ។

សម រង្ស៊ី ក៏បានប្រមាថមន្ត្រីដែលបម្រើការក្នុងព្រះបរ​មរាជវាំងដោយហៅថា «អាមីអាថោង លក់ខ្លួនឱ្យគេក្នុងវាំង និងនិយាយកុហក»។ សារជាតិជាកូនជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ សម រង្ស៊ី ប្រព្រឹត្តទង្វើល្មើសច្បាប់ជានិច្ច និងមិនព្រមទទួលស្គាល់ការពិតថាខ្លួនពិតជាបានប្រព្រឹត្តកំហុសឡើយ មិនតែប៉ុណ្ណោះ ពួកគេតាំងខ្លួនថាគឺជាតួឯកនៅក្នុងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ នរណាក៏មិនដូចខ្លួន នរណាក៏គ្មានសមត្ថភាពដូចខ្លួនឡើយ។

​ភាពគឃ្លើនមិនខ្លាចសំណាញ់ច្បាប់កម្ពុជានេះបង្ហាញឱ្យឃើញថា សម រង្ស៊ី និងគូកន កំពុងតែខ្លាំងតែជាមួយខ្មែរគ្នាឯង ញុះញង់និងបំបែកបំបាក់សាមគ្គីជាតិខ្មែរ និងបានឱនក្បាល បម្រើបរទេស ក្បត់ជាតិ ហ៊ានប្រមាថព្រះចេស្តារព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា។ មានឈ្មោះថាជាអ្នកដែលពូកែញុះញង់ និងស្អប់ខ្ពើមរើសអើង ប្រកាន់ពូជសាសន៍ សម រង្ស៊ី បានទម្លាក់តម្លៃស្ថាប័នព្រះមហាក្សត្រ ព្រមទាំងបានញុះញង់ឱ្យមានការថ្នាំងថ្នាក់រវាងស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា និងព្រះមហាក្សត្រឱ្យមានជម្លោះនឹងគ្នា និងអាងឱ្យជនបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះទំនងគឺជាមោទនភាពសម្រាប់ក្រុមអ្នកនយោបាយរត់ចោលស្រុកហើយ!​ ភាពព្រហើន និងការវង្វេងជាតិកាន់តែខ្លាំងនេះនឹងធ្វើឱ្យ សម រង្ស៊ី ដែលរួតរឹតដោយបណ្តឹងប្រមាណ១០ នៅចំពោះមុខតុលាការកាន់តែមិនមានឱកាសវិលត្រឡប់មកស្រុកកំណើតវិញ និងកាន់តែធ្វើឱ្យបាត់បង់ផលប្រយោជន៍យ៉ាងច្រើន។

CMA_LongBanner

​ហេតុអ្វីបានជា សម រង្ស៊ី ព្យាយាមប្រឆាំងនឹងស្ថាប័នព្រះមហាក្សត្រ? ទង្វើរបស់សម រង្ស៊ី បានបង្ហាញពីការមិនគោរពរដ្ឋធម្មនុញ្ញ មិនគោរពព្រះមហាក្សត្រ និងមិនឱ្យតម្លៃលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលខ្លួនឯងបានលើកដៃអនុម័តនៅក្នុងឆ្នាំ ១៩៩៣។ សម រង្ស៊ី ពិតជាមិនសប្បាយចិត្តឡើយនៅពេលដែល ព្រះមហាក្សត្រ មិនធ្វើតាមការញុះញង់របស់ខ្លួនដែលបានអំពាវនាវមិនឱ្យពលរដ្ឋអនុវត្តសិទ្ធិបោះឆ្នោតដែល ខ្លួនបានធ្វើ។ ប៉ុន្តែព្រះមហាក្សត្រខ្មែរបានគោរពប្រតិបត្តិយ៉ាងល្អខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ និងទទួលបាននូវការ​គោរពស្រឡាញ់ពីប្រជារាស្ត្ររបស់ព្រះអង្គ។

សម រង្ស៊ី ពេលនេះមានឋានៈជាអ្នកទោសហ៊ានប្រមាថព្រះម​ហាក្សត្រ និងប្រឆាំងនឹងរបបរាជានិយម ចុះទម្រាំនឹងខ្លួនឡើងដឹកនាំប្រទេស តើអនាគតរាជានិយមនៅកម្ពុជានឹងទៅជាយ៉ាងណា? ប៉ុន្តែជាភ័ព្វសំណាងរបស់កម្ពុជា និងរបបរាជានិយមដែល សម រង្ស៊ី មិនមាន វត្តមាននៅកម្ពុជាបន្តទៀត និងកំពុងតែរត់ចោលស្រុកប្រាសអាយុ គេចចេញពីសំណាញ់ច្បាប់ បើជនចង្រៃ សម្រាប់ជាតិរូបនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជា ទំនងប្រជាពលរដ្ឋខ្មែរត្រូវរស់នៅដោយព្រួយបារម្ភពីការបង្កចលាចលអុកឡុកតាមតំបន់នានាក្នុងប្រទេសកម្ពុជា។

ពួកគេពិតជាបានចាញ់សម្បថនៅមុខអង្គរដែលបានស្បថថាមិនក្បត់ជាតិ មិនបម្រើបរទេស ប៉ុន្តែបានក្បត់ជាតិ និងបម្រើផលប្រយោជន៍បរទេស គឺបានធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំងនេះរលត់រលាយបក្ស ខ្លះជាប់គុក និងខ្លះទៀតរត់ចោលស្រុក។ ​បុណ្យបាបពិតជាមាននៅលើលោកនេះ! បើខ្លួនដឹងថាខុសហើយ ប៉ុន្តែនៅតែបន្តវង្វេងកាន់តែខ្លាំងទំនងនឹងធ្វើឱ្យសម រង្ស៊ី ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារក៏យូរដែរ ហើយពេលនោះ ទោះបីជាទេវតាក៏មិនអាចប្រស់បានឡើយ កុំថាឡើយចៅហ្វាយនាយបរទេសរបស់ខ្លួន!

ដោយ៖ ចៅ ចាក់ស្មុគ
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close