World CUP រដូវកាល​ឆក់ប្លន់! ជនរងគ្រោះ​ទៅដាក់ពាក្យបណ្ដឹង​ បែរជាប៉ូលិសដឹកដើរលេងជុំវិញសង្កាត់គោកឃ្លាង ជាង២ម៉ោង ក្រោយពេលក្រុមចោរប្រដាប់អាវុធ​ភ្ជង់ប្លន់យកម៉ូតូទៅបាត់ស្រមោល

440
Le_Spa_LongBannerlow

រាជធានីភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូពីរគ្រឿងបម្រុងទៅយកប្អូនត្រឡប់ទៅតែក៏ត្រូវបានក្រុមចោរប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿង បានសម្រេចដោយសុវត្ថិភាព ដោយឡែកសមត្ថកិច្ចបែរជាដឹកជនរងគ្រោះដើរលេងក្នុងភូមិសាស្រ្តរបស់ខ្លួនទៅវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខស្ថានីព្រេងឥន្ធនៈ តេលា តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បើកតាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ចាន់ ពិសិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍​ CHN ដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1HA-2541 និងប្អូនប្រុសរបស់គាត់ម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយពួកគាត់ទើបតែជិះចេញមកពីផ្ទះនៅម្តុំស្ទឹងមានជ័យបំណងជិះមកយកប្អូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀងនៅម្តុំក្បែរនិងកន្លែងកើតហេតុ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ហើយពួកគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែចេញមុខជនសង្ស័យមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿង (មួយគ្រឿងម៉ាក Suzuki Nex និងមួយគ្រឿងទៀតម៉ាក PCX មិនចាំស្លាកលេខ) បានជិះមកពីក្រោយ​និងព្យាយាមកៀរម៉ូតូរបស់ជនរងគ្រោះខាងលើឲ្យដួលតែមិនដួល។ ភ្លាមៗនេះជនរងគ្រោះរួមទាំងប្អូនប្រុសដែលជិះម៉ូតូមួយគ្រឿងទៀតបាននាំគ្នាជិះម៉ូតូចូលទៅក្នុងស្ថានីព្រេងឥន្ធនះកើតហេតុខាងលើ ហើយក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាមនិងមានជនសង្ស័យម្នាក់ក្នុងចំណោមបួននាក់បានដកកាំភ្លើងខ្លីមួយដើមម៉ាករូឡូ ចេញពីក្នុងកាបូបស្ពាយមកធ្វើការភ្ជង់គំរាមនិងវាយទៅលើជនរងគ្រោះខាងរួមទាំងប្អូនប្រុសរបស់ជនរងគ្រោះបណ្តាលឲ្យពួកគេភ័យស្លន់ស្លោក៏ទុកម៉ូតូចោលរត់យករួចខ្លួន ហើយក៏ត្រូវបានក្រុមចោរជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងរបស់ជនរងគ្រោះខាងលើជិះចេញទៅបាត់ដោយសុវត្ថិភាព។

ប្រភពដដែលបន្តថាក្រោយពេលកើតហេតុកើតហេតុពួកគាត់បានដឹកគ្នាតាមម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋគោកឃ្លាង ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ តែខណៈពេលទៅដល់គឺពុំមានសមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍នោះទេ។ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានសមត្ថកិច្ចពីររូបបានជិះម៉ូតូមកសួរនាំជនរងគ្រោះនៅនិងប៉ុស្តិ៍ បន្ទាប់មកបានអោយជនរងគ្រោះជួយជូនទៅកន្លែងកើតហេតុម្តងទៀត ប៉ុន្តែខណៈពេលដែលដល់កន្លែងកើតហេតុបែរជាសមត្ថកិច្ចបានព្យាយាមជិះម៉ូតូគេចចេញពីជនរងគ្រោះក៏ដូចជាអ្នកសារព័ត៌មានបាត់ស្រមោល។

ប្រភពដដែលបន្តទៀត ប្រហែលជាជិតកន្លះម៉ោងក្រោយមកសមត្ថកិច្ចទាំងពីរនាក់ខាងលើបានជិះម៉ូតូត្រឡប់មកវិញ រួចក៏ដឹកជនរងគ្រោះចេញពីកន្លែងកើតហេតុដោយសភាពប្រញាប់ប្រញាល់ស្លន់ស្លោរ តែខណៈពេលដែលអ្នកសារព័ត៌មានធ្វើការសួរនាំទៅសមត្ថកិច្ចរូបនោះបែរជាសមត្ថកិច្ចនោះឆ្លើយថាបើចង់ដឹងជិះតាមមក។ ហើយសមត្ថកិច្ចទាំងពីរនាក់នោះក៏បានដឹកជនរងគ្រោះចេញទៅដោយក្នុងល្បឿន តែមិនបានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នោះទេ គឺបានដឹកជនរងគ្រោះបង្វៀងពីអ្នកសារព័ត៌មានស្ទើរគ្រប់ផ្លូវនៅក្នុងភូមិសាស្ត្រសង្កាត់គោកឃ្លាង អស់រយះពេលជិត២ម៉ោងក៏មានបុរសម្នាក់ស្លៀកពាក់ស៉ីវើលបានមកធ្វើការស្ទាក់ម៉ូតូរបស់សមត្ថកិច្ចខាងលើទើបមន្ត្រីនគរបាលទាំងពីរនាក់នោះព្រមដឹកជនរងគ្រោះទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចដឹកដើរលេងរយៈជិតពីរម៉ោង ទើបបានសមត្ថកិច្ចសម្រេចចិត្តអោយទៅធ្វើការដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋគោកឃ្លាងដោយក្តីអស់សង្ឃឹម៕ (អត្ថបទ​ AhBoYz រូបភាព​ Zakata MrDy និងលោក សារឿន)SLH

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close