ទស្សនៈកូនខ្មែរ៖ ទៅបោះឆ្នោតថ្ងៃទី ២៩ កក្កដា បញ្ជាក់ថា យើងឈរនៅខាងអំពើល្អ!

44
CMA_LongBanner

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់បំផុតដើម្បីកំណត់ជោគវាសនាខ្លួនឯង និងជោគវាសនាប្រទេសជាតិយើង។ អ្វីដែលយើងគួរគប្បីយល់នោះគឺ មាននិន្នាការពីរកំពុងដើរ បញ្ច្រាសទិសគ្នា។

និន្នាការទី១៖ គឺជាក្រុមភាគច្រើនដែលតំណាងដោយគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដ៏ចំណាស់មួយនៅកម្ពុជា និងនៅក្នុងតំបន់។ គណបក្សនេះឈ្នះឆ្នោតជារៀង រហូតមកដោយសារពលរដ្ឋភាគច្រើនបោះឆ្នោតគាំទ្រ ហើយបច្ចុប្បន្នកំពុងដើរតួនាទីជាអ្នកការពារការបោះឆ្នោតជាទៀងទាត់ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងការពារអធិបតេយ្យភាពជាតិចេញពីការជ្រៀតជ្រែករបស់បរទេស។

រីឯនិន្នាការទី២៖ ជាក្រុមសំឡេងភាគតិចតំណាងដោយក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ។ ក្រុមនេះជាអ្នកតាមយាយីបំផ្លាញការបោះឆ្នោត បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដាក់ខ្លួនជាកញ្ជះបរទេសដាច់ថ្លៃ។ ក្រុម នេះកំពុងរិះរកមធ្យោបាយនិងឧបាយកលពិសពុលគ្រប់បែបយ៉ាងដើម្បីអុកឡុកការបោះឆ្នោតតាមរយៈការធ្វើឲ្យមានភាពវឹកវរ ចលាចលសង្គម បាត់បង់ស្ថិរភាពនយោបាយ ហើយអូសទាញប្រទេសឲ្យធ្លាក់ក្នុងកលយុគនិងភ្លើងសង្គ្រាម។ ក្រុមនេះធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីកុំឲ្យប្រទេសនេះបានស្ងប់ស្ងាត់ កុំឲ្យប្រជាពលរដ្ឋខ្មែរដេកលក់ស្រួល កុំឲ្យបរទេសយកលុយមកវិនិយោគនៅស្រុកខ្មែរ។

ក្នុងន័យនេះ ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា គឺជាការបោះឆ្នោតដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ៖

អត្ថន័យទី១៖ គឺជាការបោះឆ្នោតដើម្បីកំណត់ជោគវាសនារបស់យើង និងប្រទេសយើង។ចេញទៅបោះឆ្នោតថ្ងៃ ២៩ កក្កដា មានន័យថា ជាការរក្សាសន្តិភាព ស្ថិរភាពសង្គម និងរក្សា លំនឹងជីវភាពដែលយើងកំពុងមានសព្វថ្ងៃ និងបន្តអភិវឌ្ឍឈានឡើងកាន់តែខ្ពស់ថែមទៀតក្រោមម្លប់សុខ សន្តិភាព និងការអភិវឌ្ឍន៍។

អត្ថន័យទី២៖ គឺជាការបោះឆ្នោតដើម្បីការពារអ្នកកសាង និងប្រឆាំងអ្នកបំផ្លាញ៖ ទោះបីជាអ្នកកសាងមានចំនួនភាគច្រើនរួច ទៅហើយក្តី ប៉ុន្តែយើងទាំងអស់ គ្នាត្រូវចូលរួមចំណែកការពារអំពើល្អដោយនាំគ្នាចេញទៅបោះឆ្នោតដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរបស់យើង។ ការចេញទៅបោះឆ្នោតក៏ដើម្បីបង្ហាញការប្រឆាំងចំពោះក្រុមដែលចាំតែបំផ្លាញដំណើរការ បោះឆ្នោតមិនព្រមឈប់នោះផងដែរ។ នេះជាគុណធម៌ដ៏ល្អសម្រាប់ពូជសាសន៍ខ្មែរ។

អត្ថន័យទី៣៖ គឺជាការបោះឆ្នោតដើម្បីរក្សារបបប្រជាធិបតេយ្យ សេរី ពហុបក្ស កុំឲ្យបាត់បង់។ បច្ចុប្បន្ន មានគណបក្សនយោបាយជាច្រើនបានកកើតឡើងជាបន្តបន្ទាប់។ ចំនួនកើន ឡើងយ៉ាងគំហុកនៃគណបក្សនយោបាយរយៈពេលចុងក្រោយនេះសបញ្ជាក់ថា ប្រជាធិបតេយ្យ សេរី ពហុបក្សខំប្រឹងដុះពន្លកនៅលើទឹកដីកម្ពុជាខណៈដែលគណបក្សមួយនោះដែលប្រកាន់ទស្សនៈអញនិយម មានតែអញខ្លាំង មានតែអញគ្រាន់បើ បានស្លាប់បាត់ពីភពនយោបាយទៅហើយដោយសារតែមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។ ដូច្នេះ ការចេញទៅបោះឆ្នោតថ្ងៃទី ២៩ កក្កដា មានន័យថា យើងទាំងអស់គ្នាចូលរួមពូនជ្រុំរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យកាន់តែលូតលាស់ទៅមុខ។

អត្ថន័យទី៤៖ គឺជាការបោះឆ្នោតដើម្បីពង្រឹងអធិបតេយ្យភាពជាតិ និងមោទនភាពជាតិក្នុងនាមជាខ្មែរពូជអ្នកសាងអង្គរ, ខ្មែរពូជអ្នកខ្លាំងមិនឱនក្បាលធ្វើកញ្ជះបរទេសណាទាំងអស់។ នៅពេលដែលយើងទាំងអស់គ្នាបង្ហាញឆន្ទៈថា ខ្មែរអាចឈរលើជើងខ្លួនឯងទាំងពីរបាន ខ្មែរអាច ពឹងលើបាតដៃរបស់ខ្លួនផ្ទាល់បាន និងខ្មែរអាចរស់ដោយកម្លាំងញើសឈាមខ្លួនឯងបាន យើងនឹងក្លាយជាពូជសាសន៍មួយរឹងមាំទៅថ្ងៃអនាគតដែលមិន ដេកចាំពឹងលើមហាអំណាច ណាទាំងអស់។

និយាយដោយខ្លី ការចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះគឺជាកាយវិការដែលយើងចង់បង្ហាញថា យើងឈរនៅខាងសភាវៈល្អ ~ នៅខាងអ្នកសង្គ្រោះ អ្នកកសាង និងអ្នកការពារ ហើយយើងស្អប់ខ្ពើមអ្នកបំផ្លាញ, អ្នកជាន់ ពន្លិច និងអ្នកនាំប្រទេសទៅរកភាពវឹកវរ។ យើងស្រឡាញ់ការពារអ្នកជាតិនិយម និងស្អប់ខ្ពើមពួកបរទេសនិយម។ យើងស្រឡាញ់អ្នកដឹកនាំដែល នៅជាមួយយើងគ្រប់កាលៈ ទេសះ និងមានមុខពេលយើងជួបការលំបាក តែយើងស្អប់ខ្ពើមអ្នកនយោបាយដែលពូកែបង្កបញ្ហា ហើយរត់ចោលស្រុក ទុកឲ្យយើងរងារកំព្រាឯកា។ ទាំងនេះគឺជាអត្ថន័យដែលយើង ទាំងអស់គ្នាត្រូវចេញទៅ បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ឲ្យបានគ្រប់គ្នាក្នុងនាមជាពលរដ្ឋល្អដែលមិនចង់ឃើញ ប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរ ចលាចលសារជាថ្មី៕

ដោយះ តំណាងពលរដ្ឋខ្មែរអ្នកបោះឆ្នោត

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close