ស្ពានឈើសម្រាប់ធ្វើដំណើរថ្មើជើងឆ្លងកាត់អូរកាប្រូប្រហែង៣០០ម៉ែត្រអាយុកាលជាង៨០ឆ្នាំឥឡូវនេះពលរដ្ឋនៅភូមិស្ពឺនៅតែជួសជុលសម្រាប់ធ្វើដំណើរដដែរទោះជាមានស្ពានថ្មីក៏ដោយ

62
CMA_LongBanner

កំពង់ចាម៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ពានឈើសម្រាប់ធ្វើដំណើរថ្មើជើងឆ្លងកាត់អូរកាប្រូប្រហែង៣០០ម៉ែត្រអាយុកាលជាង ៨០ឆ្នាំឥឡូវនេះពលរដ្ឋនៅភូមិស្ពឺនៅតែជួសជុលសម្រាប់ធ្វើដំណើរដដែរទោះជាមានស្ពានថ្មីក៏ដោយពាក់ព័ន្ធ និងស្ពានឈើ សម្រាប់ធ្វើដំណើរថ្មើជើងនេះដែរ។

លោកតា ស៊ន សៀប អាយុ៨០ឆ្នាំនៅភូមិពព្រេងឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម លោកបានប្រាប់ភ្នាក់ងារCHN ថា៖
កាលពីមុនស្ពាននេះធ្វើខ្លីប្រវែង១៥០ម៉ែត្រទេគឺកសាងឡើងដោយឈ្មោះក្មោចតាកៅដែលគាត់ស្លាប់ជាង៩០ឆ្នាំហើយពេលដែល គាត់ស្លាប់ទៅដល់ក្មេងជំនាន់ក្រោយបានធ្វើជួសជុលបន្តបានប្រវែង៣០០ម៉ែត្ររហូតមកដល់សព្វថ្ងៃលោកតា ស៊ន សៀ បន្តថា៖
កាលពី៥ឆ្នាំមុននៅ(អូរកាប្រូ)នេះប្រជាពលរដ្ឋដែលគាត់ដាំសណ្តែកសៀងសណ្តែកបាយល្ងរបានផលត្រូវយកមកលក់ នៅស្ពឺគឺពិ បាកធ្វើដំណើរណាស់កាលនោះនៅខាងលើអូរកាប្រូនេះមានអូរមួយឈ្មោះអូរសាលាដែលមានទីធ្លាធំប្រជាពលរដ្ឋដែលគេអ្នកមាន ពួកគាត់បានទិញទួកប្រហែល១០គ្រឿងសម្រាប់ចំឡងដឹកអ្នកដំណើរឆ្លងកាត់និងដឹកសណ្តែកល្ងរឆ្លងអូរដោយកាលណោះ ម្ចាស់ទួកយកឈ្នួលពីអ្នកធ្វើដំណើរក្នុងនាក់៣០០០រៀល និងសណ្តែក១បាវ ៣០០០រៀលដែរបើទៅមកអស់តម្លៃ ៦០០០រៀល។

ពាក់ព័ន្ធនិងអូរ(កាប្រូ)និងអូរសាលានេះដែរក្នុងអំឡុងឆ្នាំ២០០៩ លោកពូហៃភាស់ ជាជំទប់ឃុំស្ពឺ ដោយឃើញភាពលំបាក របស់ប្រជាពលរដ្ឋនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម និងឃុំគគីធំស្រុកបារាយណ៍ ខេត្តកំពង់ធំគាត់ក៏បានធ្វើសំណើរ សុំរាជរដ្ឋាភិបាលសុំធ្វើស្ពានឆ្លងតាមរយឯកឧត្តម មុត ខៀវ និងឯកឧត្តម ជីមលុច រហូតមកដល់ឆ្នាំ២០១០បានរាជរដ្ឋាភិបាល បានចុះមកធ្វើនេះអោយ។ ដោយ៖ (Sovann Men)

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close