«ស្នេហាក្នុងអក្សរសិល្ប៍ខ្មែរ»កំណាព្យបទពាក្យ៨

77
CMA_LongBanner

ប្រភពផេក៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា 

«ស្នេហាក្នុងអក្សរសិល្ប៍ខ្មែរ»
(បទពាក្យ៨)

លក្ខណៈពិសេសនៃរឿងស្នេហា

ចារអក្ខរា ត្មែងទៅជាកំណាព្យ

លើករឿងខ្មែរបួនជួនជាពាក្យកាព្យ

ស្មេរព្រោះសាប ផ្តល់ជាចំណេះដឹង។

 

ទីមួយគឺរឿង ស្នេហាកម្មរន្ទះ

អស់លោកអ្នក ជ្រាបច្បាស់ជាដំណឹង

គឺរឿង ទុំទាវ ដំណើរពិតគឺដូច្នឹង

អ្នកបានដឹង នឹងយល់ជាក់សេចក្តី។

 

ទីពីរគឺរឿង ស្នេហាផ្សំផ្គុំ

ទុក្ខក្រៀមក្រំ ស្នេហ៍ក្រោមប្រពៃណី

រឿង ផ្កាស្រពោន ប៊ុនធឿនវិធាវី

វិប្បដិសារី នោះខាងស្រីគឺម្តាយ។

 

ទីបីនោះរឿង ស្នេហាវណ្ណៈ

ក្នុងឋានៈ យសស័ក្ដិមុខមាត់នាយ

គឺរឿងសូផាត ដំណើរវែងឆ្ងាយ

អធិប្បាយមិនអស់ចប់សេចក្តី។

 

ទីបួនគឺរឿង ស្នេហាតស៊ូ

ល្អមិនយូរ លទ្ធផលគង់ជោគជ័យ

គឺរឿងកុលាបប៉ៃលិនខាងស្រី

កាចឆ្នាស់ក្តី អត់ធ្មត់ចៅចិត្រឈ្នះ។

 

សូមចប់ត្រឹមនេះ សង្ខេបបែបខ្លី

មានសេចក្តី ត្មែងជូនតែប៉ុណ្ណេះ

ខុសត្រូវយ៉ាងណានេះជាចំណេះ

ដែលបានចេះ តិចតួចស្តួចស្តើងទេ។

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close