ប៉ូលិស​មិនអាច​ចាប់​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត មិន​ទៅ​បោះឆ្នោត​នោះទេ តែ​គេ​​អាច​ប្តឹង​ទារលុយ​ពី ៥​លាន ទៅ ២០​លាន​រៀល​

118
CMA_LongBanner

ព្រៃវែង​៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារប្រចាំខេត្តព្រៃវែង និងខេត្តបាត់​ដំបង បានមានប្រសាសន៍ដូច្នេះ ក្នុងពេលសម្តេច អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា អាជ្ញាធរ​សមត្ថកិច្ច​ប៉ូលិស មិនអាច​ចាប់​អ្នក​ដែល​ធ្វើ​យុទ្ធនា​ការលើក​ម្រាមដៃ​ស្អាត ដើម្បី​បញ្ជាក់ថា ខ្លួន​មិន​ទៅ​បោះឆ្នោត​នោះទេ​។ តែ​គេ​អាច​ប្តឹង​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះ ដើម្បី​ទារលុយ​តាមច្បាប់​ចន្លោះ​ពី ៥​លាន​រៀល ទៅ ២០ លាន​រៀល​។​

សម្តេចលើកឡើងថា យើងមិនមានច្បាប់ណាមួយ កំណត់​ឲ្យចាប់អ្នកទាំងនោះទេ ហើយម្យ៉ាងទៀត យើងក៏គ្មាន​ពន្ធនាគារឯណា សម្រាប់​ដាក់អ្នកទាំងនោះទេ។ ប៉ុន្តែយើង​អាច​ប្តឹង​ទារលុយ​ពី ៥លាន ទៅ ២០លានរៀល ដែលច្បាប់ បាន​កំណត់​។

ប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ ក៏បានធ្វើឡើង បន្ទាប់ពីនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា នៅមូលដ្ឋាន បានដាក់ពាក្យប្តឹង​អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ នៅខេត្តបាត់ដំបង និងអតីត​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន សរុប ៣នាក់ ពីបទ​ញុះញង់​ រារាំង​អ្នកបោះឆ្នោត តាមរយៈយុទ្ធនាការម្រាមដៃស្អាត។ អតីត​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះ បានជួបជុំ​ថតរូប លើកម្រាមដៃស្អាត ដោយ​ប្រកាស​មិន​ទៅ​បោះ​ឆ្នោត ហើយ​បង្ហោះ​រូបថត​នោះ​តាម​ហ្វេសប៊ុក​៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close