គណបក្សសង្គ្រោះជាតិបានស្លាប់ទៅ តែប្រជាពលរដ្ឋធ្លាប់គាំទ្រមិនបានស្លាប់​ទៅជាមួយឡើយ

64
CMA_LongBanner

សំឡេងយុទ្ធនាការម្រាមដៃស្អាតរបស់ក្រុមក្រៅច្បាប់ សម រង្សុី មិនបានលឺទៅដល់ត្រចៀកប្រជាពលរដ្ឋចំនួនបីលាននាក់ ដែលធ្លាប់គាំទ្រខ្លួន កាលពីឆ្នាំ២០១៣ និង២០១៧នោះទេ។ ផ្ទុយទៅវិញពួកគាត់បានងាកមកគាំទ្រ និងបោះជូន គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិននឹកស្មានដល់ ។

នេះ ស បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋដែលធ្លាប់បានគាំទ្រអតីតគណបក្សសង្គ្រោះជាតិទាំងនោះ បានយល់ច្បាស់ពីអំពើក្បត់ជាតិរបស់មេបក្ស ។ ឆ្លងកាត់លទ្ធផលនេះ យើងបានឃើញយ៉ាងច្បាស់ថា : « គណបក្សសង្គ្រោះជាតិបានស្លាប់ទៅ តែប្រជាពលរដ្ឋធ្លាប់គាំទ្រមិនបានស្លាប់ទៅជាមួយឡើយ ! » ។

មានតែប្រជាពលរដ្ឋទេដែលយល់ពីអត្ថន័យពិតនៃ « សិទ្ធិ និងប្រជាធិបតេយ្យ» ទើបពួកគាត់ចូលរួមយ៉ាងច្រើនកុះករ ទៅបោះឆ្នោត ដោយមិនខ្វល់ពីអវត្តមានគណបក្សសង្គ្រោះជាតិ និងសំឡេងយុទ្ធនាការម្រាមដៃស្អាតរបស់លោកសមរង្សុី ។

ប៉ុណ្ណេះសមល្មមបរទេសដែលចូលចិត្តតាំងខ្លួនជា« បិតាប្រជាធិបតេយ្យ» និង ជ្រៀតជ្រែកកិច្ចការនយោបាយកម្ពុជា យល់ហើយថា  ប្រជាធិបតេយ្យ គឺអាស្រ័យលើការចូលរួមពីប្រជាពលរដ្ឋ មិនមែនការបាត់បង់គណបក្សនយោបាយមួយដែលមាន « បទល្មើសក្បត់ជាតិ »នៅក្នុងប្រទេសប្រជាធិបតេយ្យមួយឡើយ ។

កម្ពុជាបានបាត់បង់គណបក្សសង្គ្រោះជាតិមួយមែន ប៉ុន្តែគណបក្ស១៩ទៀត បានបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងការប្រកួតប្រជែងអំណាចស្របតាមរដ្ឋធម្មនុញ្ញ ។

តើនេះជារឿងមិនត្រឹមត្រូវតាមស្តង់ដារប្រជាធិបតេយ្យរបស់សេតវិមានឬ ? ឬក៏ដើម្បីឱ្យត្រឹមត្រូវនិងទទួលយកបានពីសេតវិមានវាទាល់តែទុកឱ្យគណបក្សសង្គ្រោះជាតិ ធ្វើបដិវត្តពណ៌ ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជោគជ័យ សិន?

សូមសេតវិមានមេត្តា គោរពសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាផងបានទេ ? សេចក្តីសុខរបស់ប្រជាជនកម្ពុជាមិនមែនសេតវិមានជាអ្នកផ្តល់ជូននោះទេ ។ ផ្ទុយទៅវិញសេតវិមានមានតែនាំទុក្ខឱ្យកម្ពុជាប៉ុណ្ណោះ ! ៕

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close