សុខភាពគឺជាការចាំចាច់សម្រាប់ជីវិតមនុស្ស តែមនុស្សភាគច្រើនមិនសូវខ្វល់ពីសុខភាពសោះ !
ភ្នំពេញ៖ សុខភាពគឺជាការចាំចាច់សម្រាប់ជីវិតមនុស្ស ។ ក្នុងគោលការណ៍ដែលពេញលក្ខណៈជាមនុស្ស (បុរសលក្ខណៈ)គឺត្រូវមានសុខភាពបីយ៉ាងដូចខាងក្រោមនេះ ៖
១-ការមានសុខភាពរូបរាងកាយ ដែលមនុស្សគ្រប់រូបត្រូវមានជាចាំបាច់តាំងពីពេលចាប់បដិសន្ធិ(ចាប់កំណើត) នៅក្នុងផ្ទៃមាតាមកម៉្លេះ ។ នេះគឺអាស្រ័យលើបុណ្យកុសលពីអតីតជាតិរបស់ជីវិតដែលកំពុងយោនយកកំណើតនោះ(សម្ភវេសី)មានមកប៉ុណ្ណាះ។
២-សុភាពខាងផ្លូវចិត្ត គឺជាការចាំបាច់នៅពេលដែលមនុស្សអាចរស់រានមានជីវិតរហូតដល់ធំពេញវ័យវឌ្ឍនាការហើយ គឺចាំបាច់ត្រូវមានសុខភាពផ្លូវចិត្តរឹងមាំមួយទៀត ។ នៅត្រង់នេះ ជាបញ្ហាកុសល អកុសល ដែលមនស្សបានសាងពីអតីតជាតិ និងការកំពុងសាងនាពេលដែលជីវិតកំពុងឆ្លងកាត់ដែលមានកាលវេលាប្រមាណ៣៦៥០០នៃយប់ និងថ្ងៃនេះ(បើសិនជាមនុស្សនោះរស់បាន១០០ឆ្នាំ)។
៣-សុខភាពខាងផ្នែកព្រលឹង គឺបានន័យថា ពេលមនុស្សរស់ត្រូវតែសាងនូវអំពើកុសលប្រកបដោយ គុណធម៌ និងសីលធម៌ឲ្យបានច្រើន ដើម្បីរក្សាដុខភាពនៃកុសលនេះទុកជាទ្រព្យដល់ព្រលឹងដែលហៀបនឹងចាកចេញពីរូបខន្ធដែលរៀបនឹងបែកធ្លាយទៅជាធាតុទាំងបួន(ទឹកដីភ្លើងខ្យល់)នេះវិញឲ្យមានសុខភាពល្អ និងវឹលរកកំណតដែលមានសុខភាពល្អវិញ(មើលចំណុចទី១)។ នេះហើយជាវដ្តចក្រនៃជីវិតមនុស្សលោកនៅនាចក្រវាឡនេះ ៕
ឡសរ/០៨.០៨.២០១៨
សុខភាពគឺជាការចាំចាច់សម្រាប់ជីវិតមនុស្ស ។ ក្នុងគោលការណ៏ដែលពេញលក្ខណះជាមនុស្ស (បុរសលក្ខណះ)គឺត្រូវមានសុខភាពបីយ៉ាងដូចខាងក្រោមនេះ:១-ការមានសុខភាពរូបរាងកាយ ដែលមនុស្សគ្រប់រូបត្រូវមានជាចាំបាច់តាំងពីពេលចាប់បដិសន្ធិ(ចាប់កំណើត) នៅក្នុងផ្ទៃមាតាមកម៉្លេះ ។ នេះគឺអាស្រ័យលើបុណ្យកុសលពីអតីតជាតិរបស់ជីវិតដែលកំពុងយោនយកកំណើតនោះ(សម្ភវេសី)មានមកប៉ុណ្ណាះ។២-សុភាពខាងផ្លូវចិត្ត គឺជាការចាំបាច់នៅពេលដែលមនុស្សអាចរស់រានមានជីវិតរហូតដល់ធំពេញវ័យវឌ្ឍនាការហើយ គឺចាំបាច់ត្រូវមានសុខភាពផ្លូវចិត្តរឹងមាំមួយទៀត ។ នៅត្រង់នេះ ជាបញ្ហាកុសល អកុសល ដែលមនស្សបានសាងពីអតីតជាតិ និងការកំពុងសាងនាពេលដែលជីវិតកំពុងឆ្លងកាត់ដែលមានកាលវេលាប្រមាណ៣៦៥០០នៃយប់ និងថ្ងៃនេះ(បើសិនជាមនុស្សនោះរស់បាន១០០ឆ្នាំ)។៣-សុខភាពខាងផ្នែកព្រលឹង គឺបានន័យថា ពេលមនុស្សរស់ត្រូវតែសាងនូវអំពើកុសលប្រកបដោយ គុណធម៌ និងសីលធម៌ឲ្យបានច្រើន ដើម្បីរក្សាដុខភាពនៃកុសលនេះទុកជាទ្រព្យដល់ព្រលឹងដែលហៀបនឹងចាកចេញពីរូបខន្ធដែលរៀបនឹងបែកធ្លាយទៅជាធាតុទាំងបួន(ទឹកដីភ្លើងខ្យល់)នេះវិញឲ្យមានសុខភាពល្អ និងវឹលរកកំណតដែលមានសុខភាពល្អវិញ(មើលចំណុចទី១)។ នេះហើយជាវដ្តចកហរនៃជីវិតមនុស្សលោកនៅនាចក្រវាឡនេះ ៕ឡសរ/០៨.០៨.២០១៨
Geplaatst door CHN Channel News op Woensdag 8 augustus 2018