ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានឱ្យឈ្មោះគណបក្សសង្គ្រោះជាតិ (CNRP) ថាជាគណបក្សបិសាច Zombie

270
CMA_LongBanner

អឺរ៉ុប៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាច Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើម គណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀប ទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានា បានព្យាយាមបង្ហាញថា ការបោះឆ្នោត ប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមាន គណបក្សប្រឆាំងចូលរួម បើទោះជាគណបក្សនយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ ក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ ទំនាក់ទំនង អន្តរជាតិ និងការសិក្សាស្ទង់មតិ (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។

គេហទំព័រក្រុម ប្រឹក្សាអឺរ៉ុបសម្រាប់ ទំនាក់ទំនង អន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្ស សង្រ្គោះជាតិ ( CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie CNRP មិនដែល បានទទួលជ័យជម្នះលើ គណបក្សប្រជាជនកម្ពុជា នោះទេ ទាំងនៅក្នុង ការបោះឆ្នោត ឃុំសង្កាត់ និងការបោះឆ្នោត សភា ហើយមិនតែ ប៉ុណ្ណោះ ទណ្ឌិត សម រង្ស៊ី មិនដែលទទួល ស្គាល់លទ្ធផលបោះ ឆ្នោត ដោយចិត្តស្មោះឡើយ។

គេហទំព័រព័ត៌មាននេះដែលមានលោក Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវ ឱ្យប្រជាជនកម្ពុជា ពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជន កម្ពុជារហូត ដល់ទៅជាង ៨២ភាគរយ នៅតែទៅ បោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេ ពេញចិត្តដដែល។ មួយវិញ ទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយ សង្រ្គោះប្រទេសកម្ពុជា ចំនួនពីរលើក, ទីមួយគឺរំដោះ កម្ពុជាចេញពីកណ្ដាប់ដៃ ពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ និងបំផ្លាញពួកភេរវករ CNRP ។

នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការ នយោបាយខុសច្បាប់ ប៉ុណ្ណោះទេ… ហើយយើងនឹង ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។

ក្នុងការបោះឆ្នោតកាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការ ជាច្រើនដែលមានទំនាក់ទំនង ជាមួយភេរវករ CNRP បានបង្កើនយុទ្ធនាការ កុហក និងផ្សព្វផ្សាយព័ត៌មាន បំភ័ន្តការគិតរបស់ ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជា ទាំងអស់កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយ ក្លែងក្លាយ និងអត្ថបទ ប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើន សន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិតព័ត៌មាននៅលើ សារព័ត៌មានបរទេសធំៗនានា។

ការលើកឡើងបែប នេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺ បើតាមសារព័ត៌មាន Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់ វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុន អាមេរិក ឱ្យជួយផ្សាយ ព័ត៌មានបំផ្លាញដល់ ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយ ចូលចិត្តរត់ចោលស្រុក រូបនេះ បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម លើកម្ពុជា និងប្រជាជន កម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោល នយោបាយ របស់ ពួកគេ។

សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច Zombie មួយនេះបានឃុបឃិតជា មួយបរទេសរៀបចំគំរោងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោយពីការចាប់ខ្លួនលោក កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

តុលាការកំពូល ក៏បានចេញសាលក្រមហាមឃាត់ សមាជិក គណបក្ស CNRP ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ។ 

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ ថា ការប្រើប្រាស់ពាក្យ ភេរវករ លើ CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត សម រង្ស៊ី ធ្លាប់បាន អំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវ ឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់ សេដ្ឋកិច្ចកម្ពុជា៕ ប្រភពៈ Fresh News

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close