សិក្សារឿង ក្រពើនិងអ្នកបររទេះ (ប្រជុំរឿងព្រេងខ្មែរ ភាគទី៧ នៃវិទ្យាស្ថានពុទ្ធបណ្ឌិត្យ) 

101
CMA_LongBanner

ប្រភពផេក៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា

សិក្សារឿង ក្រពើនិងអ្នកបររទេះ
ក.សង្ខេបរឿង
កាលពីព្រេងនាយមានក្រពើមួយ រស់នៅក្នុងទឹកបឹង ហើយ ទឹក ក៏ចេះតែរីងហួតហែងអស់ជាបណ្ដើរៗមានការភិតភ័យខ្លាំង។ ចៃដន្យ ថ្ងៃមួយស្រាប់តែមានបុរសចំណាស់ម្នាក់ មានទឹកជ្រៅដែលអាចរស់ បាន ។

ខណៈនោះតាក៏យល់ព្រមដឹកក្រពើនោះយកទៅដាក់នៅកន្លែង ដែលមានទឹកជ្រៅ ។ នៅពេលរួចពីសេចក្ដីស្លាប់ ក្រពើក៏យកលេសថា តាចងខ្លួនឈឺខ្លាំងណាស់ហើយឱ្យតាប្រគល់គោឱ្យវាស៊ីបើពុំនោះទេ វា នឹងស៊ីតាឯងហើយ។

ដោយសារតែមានការភ័យខ្លាចតាក៏សុំក្រពើ ទៅ ជួបប្រពន្ធកូនសិន ប៉ុន្តែសំណាងល្អ ក៏បានជួបនឹងសុភាទន្សាយ។ ដោយសារ តែប្រាជ្ញាឈ្លាសវៃរបស់ទន្សាយ ក៏ជួយយកអាសាតា ឱ្យរួច ពីសេចក្ដីស្លាប់ពីសត្វក្រពើនេះ ហើយក៏ឱ្យតាចងក្រពើ ដូចដើម រួមក៏ ឱ្យតាវាយសំពងងាប់តាយហោងតែម្ដងទៅ។

ខ-ប្រភពរឿង
-ប្រភពៈប្រជុំរឿងព្រេងខ្មែរ ភាគទី៧ នៃវិទ្យាស្ថានពុទ្ធបណ្ឌិត្យ
-ប្រភេទៈ តំណាលថាបែបនិទានថាសត្វ
-អ្នកនិពន្ធៈ មិនមានឈ្មោះច្បាស់លាស់
-កាលៈពុំបានកំណត់ថាក្នុងថ្ងៃឆ្នាំណានោះទេ
-អាកាសៈ ទីកន្លែងពុំបានកំណត់ច្បាស់លាស់

គ-វិភាគអត្ថន័យ
នៅសម័យមុនក៏ដូចជា សម័យបច្ចុប្បន្នដែរគឺមនុស្សមានច្រើន ប្រភេទខ្លាំងណាស់ ដែលអ្នកខ្លះពេលរងទុក្ខ ក៏ស្រែកហៅគេជួយលុះ ពេលដល់ត្រើយ ក៏ងាកមកធ្វើបាបគេវិញ ។ ទង្វើបែបនេះហើយ ទើប បុព្វបុរសចងក្រង រឿងនេះឡើង ដើម្បីទុកគតិសម្រាប់អប់រំមនុស្ស ឱ្យ ចេះពិចារណា មុននឹង ជួយសង្រ្គោះនរណាម្នាក់ ។

តាមរយៈរឿងនេះអ្នកនិពន្ធបានបង្ហាញពីភាពរមិលគុណ របស់ ក្រពើដែលជាប្រភេទ សត្វដ៏សាហាវឃោរឃៅ ស៊ីសាច់គ្រប់ប្រភេទ ជា អាហារ។ សត្វប្រភេទនេះគ្មានគុណធម៌ទេ ពេលវាមានទុក្ខស្រែកហៅ ឱ្យគេជួយ ប៉ុន្តែពេលបានរួចខ្លួន ក៏គំរាមស៊ីគេឯង ទោះបីជាអ្នកមាន គុណក៏ដោយ ដូចមាននៅក្នុងដំណើររឿងខាងលើស្រាប់ ។
តាអ្នកបររទេះតំណាងឱ្យប្រជាកសិករខ្មែរ ដែលរស់នៅតាមជន បទស្រុកស្រែ ចម្ការ ចេះតែជួយសង្រ្គោះ គេមិនរើសមុខមិនប្រកាន់ ជាតិសាសន៍ ។

ទោះបីជននោះជាអ្វី ក៏ដោយ ក្នុងទឹកចិត្តជាមនុស្ស ធម៌ ជួយគ្នាក្នុងគ្រាមានអាសន្ន គ្មានគិតពីសាងគុណអ្វីទាំងអស់ ។
អ្នកនិពន្ធបានដាស់តឿនដល់មនុស្សទាំងឡាយឱ្យមានការប្រុង ប្រយ័ត្នចំពោះការជួយអ្នកដទៃ ព្រោះមនុស្សអាក្រក់មិនអាចផ្លាស់ប្ដូរ សារជាតិវាបានទេ។បើយើងជួយប្រាកដដូចក្នុងរឿងនេះជាដើមគឺខាត តែ កម្លាំងទទេ ហើយគ្រោះថ្នាក់ដល់ខ្លួនឯងទៀត ។

ចំណែកចៅក្រមតុលាការកាត់ក្ដីទាំងអស់ត្រូវយកគំរូតាមសុភាទន្សាយដែលដោះស្រាយរឿងរកមូលហេតុ ទោះអ្នកបង្ករឿង ឬអ្នករង គ្រោះយកយុត្តិធម៌ ឱ្យបានសមហេតុ ផលសមស្របតាមពេលវេលា គឺ មិនត្រូវខ្លាចអ្នកធំ ហើយកាត់ក្ដីឱ្យអ្នកទន់ខ្សោយចាញ់នោះទេ។
ទង្វើ ការកាត់ក្ដីដូចតួអង្គសុភាទន្សាយ ទើបជាការចង់បានរបស់ប្រជាពលរដ្ឋ ក្នុង ការទទួល ការការពារដោយយុត្តិធម៌។
ករណីសុភាទន្សាយជាចៅក្រមកាត់ក្ដីផ្ដល់យុត្តិធម៌ដល់តាចាស់ អ្នកបររទេះនេះឱ្យរួចផុត ពីសេចក្ដីបៀតបៀនអាយុជីវិត ដោយក្រពើ រមិលគុណ។ ទោសដែលគេជួយ យកអាសារបែរជាគ្មានគុណ តែងតែ ទទួលបានមកវិញដូចសត្វក្រពើងាប់ឥតអាសារបង់។ ករណីដូចតាអ្នក បររទេះជាអ្នកមានគុណចំពោះក្រពើ ដោយបានជួយ ចម្លងសត្វក្រពើ នេះចេញពីបឹងរីងស្ងួត ទៅកាន់បឹងមានទឹក។ ចំណែកក្រពើ ជាសត្វ រមិលគុណចំពោះអ្នកមានគុណ(អ្នកបររទេះ)ដែលប្រាថ្នាចង់ស៊ីគោតា ឬតាជាចំណី ក្រោយពីតាបានចម្លងខ្លួន ពីបឹងរីងស្ងួតមកកាន់បឹងធំមាន ទឹកជាទីសុខសាន្ត។

ការធ្វើគុណតែបែរជាមានទោសនេះត្រូវបានសុភាទន្សាយជួយជំនុំជម្រះក្ដី ដោយឧបាយប្រាជ្ញាបណ្ដាល ឱ្យក្រពើល្ងង់ខ្លៅ ធ្លាក់ក្នុងអន្ទាក់ប្រាជ្ញារបស់ទន្សាយ និងត្រូវស្លាប់ក្រោមផ្លែ ពូថៅរបស់ អ្នកបរទេះ។ ចំណែកឯតាចាស់អ្នកបរទេះបានរួចផុតពីការបៀតបៀន របស់សត្វក្រពើ ។ ក្រពើត្រូវស្លាប់ ព្រោះចាញ់កលប្រាជ្ញារបស់ទន្សាយ តាចាស់អ្នកបរទេះបាន រួចផុតពីក្ដីអន្ដរាយព្រោះបានទន្សាយ សង្រ្គោះ ជីវិត។

នេះជាការផ្ដល់យុត្តិធម៌មួយ ដល់អ្នកធ្វើគុណ និងអ្នករមិល គុណ។ តែអ្វីដែលយើងអាចទាញយកមកធ្វើជាគោលច្បាប់បាននោះ គឺថាយុត្តិធម៌ សំដៅលើអំពើបង្រ្កាបជនអកតញ្ញូ ដើម្បីសង្រ្គោះអ្នក មានគុណដោយយកប្រាជ្ញា មកធ្វើជាមធ្យោបាយឬឧបាយកលសម្រាប់់ ដោះស្រាយ។ បើសុភាទន្សាយ អាប់ឥតប្រាជ្ញាម្ល៉េះសមអ្នកបរទេះនោះ ឬទាំងសុភាទន្សាយ ផង ត្រូវស្លាប់ជា ចំណីរបស់ក្រពើមិនខានឡើយ ដូច្នេះ យុត្តិធម៌ពឹងផ្អែកលើប្រាជ្ញា សម្រាប់គូសវាសជាឧបាយ កាយ ទម្លាក់ជនអកតញ្ញូឱ្យធ្លាក់ក្នុងសេចក្ដីវិនាសអន្ដរាយដើម្បីសង្រ្គោះអ្នក មានគុណឱ្យរួចផុតពីភាពអយុត្តិធម៌។

ជួយគេឱ្យមើលមនុស្ស បើជួយខុសវិនាសខ្លួន!!!

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close