សម្ដេចតេជោ ហ៊ុន សែន៖ ទណ្ឌិត សម រង្ស៊ី ជាអ្នកលួចFacebookរបស់សម្ដេច ហើយមានបំណង​​ចង់បំផ្លាញលទ្ធផលបោះឆ្នោត

60
Le_Spa_LongBannerlow

ភ្នំពេញ នៅព្រឹកថ្ងៃទី ៤ កើត ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យសាធារណជនដឹងថា ចោរដែល​លួច Facebook របស់សម្ដេចគឺជាទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់ប្រទេសកម្ពុជា ទៅជ្រកកោននៅក្រៅប្រទេស ហើយបានហៅអំពើនេះជាទង្វើអាក្រក់ជូរជាតិ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ​បានហៅអ្នកលួច Facebook របស់សម្តេច ហើយបង្ហោះព័ត៌មានពីការបែងចែកអាសនៈទៅឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច គឺជាអ្នកមានចេតនាបំផ្លាញការប្រកាសលទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត យ៉ាងច្រើនលើសលប់។​ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុង​ឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងថា៖ គេធ្វើអីមិនកើតមកលួច Facebook របស់ហ៊ុន សែន នេះពិតជាអាក្រក់ជូរជាតិ ដែលខ្ញុំសង្ឃឹមថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ នឹងត្រូវបានផ្ដន្ទាទោសដោយពិភពលោក ប៉ុន្ដែដល់ធ្វើអីមិនបាន គេចេញមកថាយើងបង្កើតបញ្ហាខ្លួន​ឯង ឥលូវគិតមើល ចោរម៉ាស្សៀត អ្នកណាទៅបង្កើត Facebook នាយករដ្ឋមន្ដ្រីទៅបង្កើតរឿង ហើយរឿងវាងាយយល់ណាស់។

សម្ដេចបានបន្ដទៀតថា៖ ទី១.គេធ្វើឱ្យធ្វើក្រឡាប់ចាក់ នៃការប្រកាសលទ្ធផល​ តាមរយៈពូជាអ្នកផុសថា គណបក្សប្រជាជន នឹងចែករំលែកទៅឱ្យ គណបក្សហ្វ៊ិនស៊ិនប៉ិច ២អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ២អាសនៈ។ អញ្ចឹងយើងដឹងហើយថាអ្នកណាធ្វើរឿងនេះ ឯមួយទៀត គេថ្លែងអំណរគុណ ចំពោះបងប្អូនកូនក្មួយ ដែលបានចុច Like ឱ្យ Facebook របស់ខ្ញុំជាពិសេស ថ្លែងអំណរគុណចំពោះប្រជាជនហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី។ ចឹងជាអ្នកណា? អាអ្នកធ្លាប់ប្ដឹងពូទៅ Facebook រហូតដល់ Facebook គេស្ដីឱ្យវិញនោះ អាហ្នឹងចោរជាប្រភពមកពីណុង។

ពាក់ព័ន្ធករណីនេះសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ​នេះគឺជាអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាស់ ដែលសម្ដេចមិនបញ្ជាក់ថា ដំណើរការសាច់រឿង ដល់ណានោះទេ ព្រោះទុកលទ្ធភាពឱ្យសមត្ថកិច្ចជំនាញរបស់កម្ពុជាធ្វើការការងារនេះ ព្រោះសមត្ថកិច្ចរបស់កម្ពុជា ក៏ត្រូវមានទំនាក់ទំនងជាមួយប៉ូលីសអន្ដរជាតិ (អាំងទ័រប៉ូល) ដើម្បីបំបែកសំណុំ។

​សូមរំលឹកថា៖ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ប៉ុន្ដែត្រូវបានក្រុមកម្លាំងជំនាញយកមកគ្រប់គ្រងវិញ នៅម៉ោងប្រមាណ១រសៀល បន្ទាប់ពីបាន Hack ចូលគ្រប់គ្រងតាំងពីម៉ោង១១ៈ១៦នាទីថ្ងៃសុក្រ (ជាង២ម៉ោង)​។

ក្រោយពី Hack បានភ្លាមៗក្រុមអនាមិកបានបង្ហោះព័ត៌មាន បំភាន់សាធារណជនអំពីការបែងចែកអាសនៈ ដែលគណបក្សប្រជាជន នឹងទទួលបាន ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយនោះក្រុម Hacker បានលុបចោលនូវព័ត៌មានមួយចំនួនចេញពី Facebook ផ្លូវការរបស់សម្តេចតេជោ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖ ការដែលយក Facebook នេះមកគ្រប់គ្រងវិញបាន ដោយសារតែមាន កិច្ចសហប្រតិបត្តិការ​ពីក្រុមហ៊ុន Facebook ផ្ទាល់តែម្តង ហើយ​កម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួន ក្នុងនោះ​គឺជនទុច្ចរិតដែលវាយប្រហារ (Hack) Facebook សម្តេចតេជោ ហ៊ុន សែន គឺមាននិន្នាការប្រឆាំង ដែលអ្នកខ្លះ​កំពុងលាក់ខ្លួននៅក្រៅប្រទេស៕ប្រភព៖FRESH NEWS

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា​ ទណ្ឌិត សម រង្ស៊ី

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា​ ទណ្ឌិត សម រង្ស៊ី ជាអ្នកលួច Facebook របស់សម្ដេច ហើយមានបំណង​​ចង់បំផ្លាញលទ្ធផលបោះឆ្នោត (Video inside)ព័ត៌មានលម្អិត៖ http://www.freshnewsasia.com/index.php/en/localnews/95708-2018-08-15-06-16-26.html

Geplaatst door Fresh News op Dinsdag 14 augustus 2018

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close