នៅវេលាម៉ោង១៩:៣០នាទីយប់នេះ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតតាមទូរទស្សន៍ ទទក មានទាំងឈ្មោះបេក្ខជនជាប់ឆ្នោត និងអាសនៈដែលបក្សនយោបាយទទួលបាន

46
Le_Spa_LongBannerlow

ភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះ វេលាម៉ោង៧ៈ៣០នាទីយប់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី០៦ ត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក)

សេចក្តីជូនដំណឹងរបស់(គ.ជ.ប) បានឱ្យដឹងថា៖ លទ្ធផលផ្លូវការដែលប្រកាសនៅយប់ថ្ងៃនេះ នឹងបង្ហាញទាំងអស់នូវ សំឡេងសន្លឹកឆ្នោត ឈ្មោះបេក្ខជនជាប់ឆ្នោត រួមទាំងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សនយោបាយទទួលបាន។ ប្រភព៖FRESH NEWS

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close