លោក កឹម សុខា មិនគាំទ្រសន្និសីទរបស់លោក សមរង្ស៊ី ខណៈកូនស្រីខ្លួនពីររូប សម្ដែងការឈឺចាប់ វាយប្រហារតាមហ្វេសប៊ុក

59
CMA_LongBanner

ស្របពេលដែលសមាជិកអតីតគណបក្សសង្គ្រោះជាតិ បានរៀបចំសន្និសីទដើម្បីផ្ដល់អំណាចទៅឱ្យលោក សម រង្ស៊ី ឡើងវិញ ដែលប្រព្រឹត្តិធ្វើឡើងនៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិកនោះ កូនស្រីទាំង២នាក់របស់ លោក កឹម សុខា បានសម្តែងនូវការឈឺចាប់ចំពោះបុគ្គលដែលព្យាបាទឪពុករបស់ខ្លួន។

ករណីកើតទំនាស់ផ្ទៃក្នុងនេះ ត្រូវបានមហាជន ស្វែងយល់ថា ក្រុមចលនាសង្គ្រោះជាតិ ដែលជាអតីតគណបក្សង្រ្គោះជាតិ មានលោក កឹម សុខា និង លោក សម រង្ស៊ី ជាមេដឹកនាំនេះ គឺជាសញ្ញាបែកបាក់ដោយចៀសមិនផុត។ កញ្ញា កឹម សម្មាធីតា កូនស្រីពៅរបស់ លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់នាង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះថា ប្រវត្តិសាស្រ្តនឹងកត់ត្រាទុកឈ្មោះ អ្នកដែលចូលរួមបំផ្លាញកម្លាំងតស៊ូរបស់អ្នកស្នេហាជាតិ។ ជាមួយគ្នានេះកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា ក៏បានចែករំលែកនូវសាររបស់ប្អូននាង ហើយសរសេរថា មិនមែនជាលើកទី១ទេ ដែលបុគ្គលតិរច្ឆាននេះ ព្យាបាទ លោក កឹម សុខា តែគេនឹងបន្តបរាជ័យទៀត។

ទោះបីជាសរសេរដៀមដាមមិនចំឈ្មោះ ប៉ុន្តែសារកូនស្រីទាំងពីររបស់ លោក កឹម សុខា នេះ បានធ្វើឱ្យមហាជនជាច្រើនជឿជាក់ថា គឺជាការរិះគន់យ៉ាងចាស់ដៃទៅលើ លោក សម រង្ស៉ី និងបក្ខពួក ដែលកំពុងរៀបចំសន្និសីទនៅឯទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក ដើម្បីបំបែកក្រុមអតីតគណបក្សប្រឆាំង។ ប៉ុន្តែទោះជាយ៉ាងណាសន្និសីទនេះ ពុំមានការចូលរួមពីមនុស្សជំនិតរបស់លោក កឹម សុខា នោះឡើយ។

ដោយឡែក លោក កឹម សុខា ឯណេះវិញ តាមរយៈលោក ចាន់ ចេន មេធាវីរបស់លោក ក៏បានប្រកាសមិនគាំទ្រ និងមិនទទួលស្គាល់ចំពោះសន្និសីទមួយដឹកនាំដោយ លោក សម រង្ស៉ី នៅសហរដ្ឋអាមេរិកនោះដែរ។ លោក ចាន់ ចេនបាននិយាយថា ក្រោយពីទទួលបានព័ត៌មានថា មានការរៀបចំសន្និសីទនៅសហរដ្ឋអាមេរិកហ្នឹង ហើយចំពេលដែលខ្ញុំបានចូលសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋាន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ផងនោះ ខ្ញុំក៏បានជម្រាបគាត់អំពីរឿងនេះ។ ខ្ញុំបានសួរគាត់ថា មានបានដឹងទេ? ហើយ លោក កឹម សុខា ក៏បានប្រាប់មកវិញថា គាត់អត់បានដឹងឮអ្វីទាំងអស់ ហើយក៏អត់គាំទ្រសកម្មភាពហ្នឹងដែរ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close