UI_LongBanner

អបអរ៖  កីឡាករ សាលី អ៊ូមើត របស់កម្ពុជា បានបង្កើតប្រវត្តិសាស្រ្តថ្មី​សម្រាប់ខ្លួនឯង និងសម្រាប់ប្រទេស​កម្ពុជា ពីការប្រកួតកម្រិតពិភពលោក King Cup Jetski World Cup 2018

107

ថៃ៖ កាលពីព្រឹកម៉ិញនេះ កីឡាករ សាលី អ៊ូមើត របស់កម្ពុជាបានបង្កើតប្រវត្តិសាស្រ្តថ្មី​សម្រាប់ខ្លួនឯង ក៏ដូចជាសម្រាប់ប្រទេស​កម្ពុជាមួយទៀតហើយ ខណៈរូបគេដណ្ដើមបានមេដាយមាសលើវិញ្ញាសា Ski Modifier បើយោងតាមគណនីផេក«  National Olympic Committee OfCambodia » ។

កាន់តែច្បាស់ស្ថិតលើរូបភាពរបស់កីឡាករ សាលី អ៊ូមើត កំពុងតែប្រកួតប្រជែងយ៉ាងស្វាហាប់លើផ្ទៃទឹកដ៏ធំល្វឹងល្វើយ ភ្ជាប់ជាមួយសារអបអរបែបនេះថា «អបអរសាទរ ម្ចាស់មេដាយមាសកីឡាម៉ូតូទឹក Asian Game សាលី អ៊ូមើតឈ្នះមេដាយមាស លើវិញ្ញាសា Ski Modifier បន្ទាប់ពីប្រជែងឈ្នះកីឡាករ ១២រូបផ្សេងទៀតពីការប្រកួតកម្រិតពិភពលោក King Cup Jetski World Cup 2018 នៅប្រទេសថៃ កាលពីព្រឹកមិញនេះ»

CMA_LongBanner

ក្នុងឱកាសដ៏សែនរំភើបរីករាយខាងលើនេះ ត្រូវបានមហាជនខ្មែរមានការសាទរជាខ្លាំង និងលាន់មាត់សរសើរថា «ខ្លាំងមែននេះបានសមហៅថា Idol»។

 

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close