ពិតជាអស្ចារ្យណាស់ សម្រាប់យុវជនដែលមិនទាន់មានកាងារធ្វើ ​នាថ្ងៃទី១៣ ខែធ្នូនេះ ក្រុមហ៊ុនធំៗចំនួន១០ តំរូវការជ្រើសរើសបុគ្គលិក ដើម្បីផ្តល់នូវឱកាសការងារសម្រាប់ពួកគាត់

42
Le_Spa_LongBannerlow

ភ្នំពេញ៖ លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យដឹងថា «នៅក្នុងខែធ្នូនេះ NEA នឹងសហការជាមួយបណ្តាក្រុមហ៊ុនធំៗចំនួន១០ ដែលកំពុងមានតំរូវការជ្រើសរើសបុគ្គលិក ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារដល់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ»

គួរបញ្ជាក់ថា ជារៀងរាល់ខែ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងបានរៀបចំវេទិកាការងារ ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារជូនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ពីបណ្តាសហគ្រាស/ក្រុមហ៊ុនធំៗជាច្រើន ដែលបានសហការជ្រើសរើសបុគ្គលិក។

ជាក់ស្ដែង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នឹងទទួលបានឱកាសការងារ និងកម្មសិក្សាពីក្រុមហ៊ុនធំៗ ចំនួន១០ទៀតហើយ ក្នុងកម្មវិធីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជា ធនាគារ CIMB, ក្រុមហ៊ុន ISI Steel , ក្រុមហ៊ុន Clik, ក្រុមហ៊ុន Seatel, ដាប់ប៊ែលយូប៊ី ហ្វាយនែន, ក្រុមហ៊ុន Opennet, ក្រុមហ៊ុន Super Duper, ក្រុមហ៊ុន DKSH, ក្រុមហ៊ុន CCF និងក្រុមហ៊ុន Makro ។ ចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរូបនេះ បានបន្ថែមថា «នាពេលបច្ចុប្បន្ន ទោះបីជាសេវាស្វែងរកការងារ និងជ្រើសរើសបុគ្គលិកជូនបណ្តាក្រុមហ៊ុននានា មិនទាន់មានភាពល្អប្រសើរមួយរយភាគរយក៏ដោយ ក៏ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹង សេវាទាំងអស់នេះឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត»

គួរបញ្ជាក់បន្ថែមផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ មានរៀបចំនូវកម្មវិធីវេទិកាការងារ កិច្ចសម្ភាសប្រចាំខែសម្រាប់អ្នកស្វែងរកការងារធ្វើ នឹងការបង្ហាត់បង្រៀនអំពីជំនាញទន់ ដែលមានការចូលរួមពីក្រុមមគ្គុទេសក៍អាជីព សម្រាប់ជួយដល់សិស្ស/និស្សិតអោយស្គាល់អំពីបច្ចុប្បន្នភាពនៃទីផ្សារការងារ និងត្រៀមលក្ខណៈក្លាយបុគ្គលិកដ៏ល្អនៅក្រុមហ៊ុនរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close