តោះមកដឹងពី សារសំខាន់ខ្លះៗនៃការទទួលទានទឹកដូង

77

ផ្លែដូងជារុក្ខជាតិមួយប្រភេទដ៏ល្អបំផុត មិនត្រឹមមានសាច់ហូបទេ  ផ្តល់ទឹកផឹកបំបាត់ភាពស្រេកទឹកយ៉ាងឆាប់រហ័សទៀត។ ជាពិសេសថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺរាគរូសយ៉ាងមានប្រសិទ្ធភាព។  ទឹកដូង ក៏ជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ជាច្រើនប្រភេទទៀតផង។

ខាងក្រោមជាសារធាតុចិញ្ចឹមទាំង៤ប្រភេទ ដែលលោកអ្នកអាចទទួលបានពីការពិសាទឹកដូង៖ 

១. ទឹកដូងជាប្រភពនៃសារធាតុអេឡិចត្រូលីត

សារធាតុអេឡិចត្រូលីត ជាប្រភេទសារធាតុអ៊ីយ៉ុង និងជាម៉ូលេគុលគីមីដ៏សំខាន់របស់រាងកាយមិនអាចខ្វះបាន រាប់តាំងពីម៉ាញេស្យូម ប៉ូតាស្យុម សូដ្យូម និងកាល់ស្យូមជាដើម។ សារធាតុទាំងបីខាងដើម ជាតម្រូវការយ៉ាងខ្លាំង ជួយរក្សាលំនឹងនៃដំណើរការប្រតិកម្មគីមីក្នុងរាងកាយ។ រីឯកាល់ស្យូម ជាសារធាតុដ៏ចាំបាច់សម្រាប់ភាពរឹងមាំ និងការលូតលាស់នៃសរីរាង្គឆ្អឹង។

សារធាតុប៉ូតាស្យូមនៃទឹកដូង ជាឱសថធម្មជាតិក្នុងការរក្សាលំនឹងសម្ពាធឈាមបានយ៉ាងល្អ។ ក្រៅពីនេះទឹកដូងបានជួយកាត់បន្ថយហានិភ័យនៃបញ្ហាឈាមកក ដែលជាមូលហេតុនៃជំងឺដាច់សរសៃខួរក្បាលផងដែរ។

ដូច្នេះការពិសាទឹកដូងនឹងជួយបំពេញបន្ថែមការខ្វះខាតនៃសារធាតុអេឡិចត្រូលីតដ៏សំខាន់ទាំងនេះចំពោះរាងកាយយ៉ាងងាយស្រួល។

២. ទឹកដូងជាប្រភពនៃសារធាតុសរសៃ

សារធាតុសរសៃជាតម្រូវការដ៏ចាំបាច់នៃប្រព័ន្ធរំលាយអាហាររបស់យើង។ សារធាតុសរសៃបានជួយសម្រួលដល់ការដឹកនាំចំណីអាហារតាមប្រដាប់រំលាយអាហារ និង ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារទាំងនោះទៀត។ វាជាឱសថទិព្វប្រឆាំងនឹងបញ្ហាទល់លាមក និងរាគរូសយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះបំពេញសារធាតុសរសៃក្នុងរាងកាយអ្នក ជាមួយនឹងការពិសាទឹកដូង។

៣. ទឹកដូងក៏ជាប្រភពនៃវីតាមីនសេ

អ្នកដឹងទេថា វីតាមីនC ជាវីតាមីនមួយដ៏សំខាន់ខ្លាំងចំពោះដំណើរការ និងសុខភាពនៃរាងកាយយើង។ វាជាវីតាមីនដែលហូបលើសមិននាំផលប៉ះពាល់ដល់សុខភាព ផ្ទុយទៅវិញវាថែមទាំងជាសារធាតុចិញ្ចឹមដ៏សំខាន់ ពង្រឹងប្រព័ន្ធភាពសុំា  ធ្វើឱ្យស្បែករលោងហាប់ណែន និងជួយដល់សុខភាពនៃបេះដូងទៀតផង។

ដូច្នេះហូបទឹកដូងឱ្យបានច្រើន ដើម្បីបំពេញបន្ថែមនូវជាតិវីតាមីនC ក្នុងខ្លួន។

៤. ទឹកដូងជាប្រភពស្ករធម្មជាតិ

ទឹកដូងអាចចាត់ទុកបានជាភេសជ្ជៈប៉ូវកំលាំងធម្មជាតិ ដែលអាចផ្តល់ឱ្យុំយើងបាននូវសារធាតុស្ករ ជំនួយថាមពលដល់រាងកាយ។ ជាតិស្ករទទួលបានពីទឹកដូង មិនត្រឹមមិនមានផលប៉ះពាល់ដល់កោសិកា ថែមទាំងផ្តល់ប្រភពនៃATP ដែលប្រៀបបានដូចជាសាំងរបស់កោសិកាយើង។

ជាលទ្ធផលវាធ្វើឱ្យយើងបាត់ស្រេកទឹក មានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងឡើងវិញ៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close