សម្ដេចតេជោ ហ៊ុន សែន ៖ ខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញឡើយ បើទណ្ឌិត សម រង្ស៉ី ហ៊ានចូលស្រុក សមត្ថកិច្ចនឹងវាយខ្នោះ

91
Le_Spa_LongBannerlow

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិ កុំដេកយល់សប្តិថា បានត្រឡប់មកធ្វើជាមេឃុំ ចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ ឡើងវិញឲ្យសោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ គឺក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៥.៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលពិធីធ្វើឡើងនៅ ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សមាជិកអតីតបក្សសង្គ្រោះជាតិ ត្រូវពិចារណាថា សុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬមិនសុំ ? ព្រោះបើមិនសុំ នឹងគ្មានសិទ្ធិធ្វើនយោបាយ និងចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២នោះឡើយ។ ចំណែកខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញឡើយ ហើយសមត្ថកិច្ចក៏កំពុងត្រៀមខ្នោះដាក់ទណ្ឌិត សម រង្ស៉ី ផងដែរ ឲ្យតែហ៊ានចូលស្រុក។
សម្តេចតេជោ មានប្រសាសន៍ថា ប្រសិនបើលោកទណ្ឌិត សម រង្ស៉ី មិនហ៊ានចូលស្រុកទេ គឺមិនមែនជាមនុស្សនោះទេ , ហើយយើងក៏មិនបានហាមអាកាសចរណ៍ណាមួយ មិនឲ្យដឹកទណ្ឌិត សម រង្ស៉ី ចូលស្រុកនោះទេ។

សម្តេចតេជោ បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយដែលឆ្លងផុតដៃព្រឹទ្ធសភាហើយនោះ មិនមែនធ្វើតម្រូវបក្សនយោបាយណាមួយនោះទេ … ឧទាហរណ៍ ដូចជា គណបក្សសង្គ្រោះជាតិ ជាដើម គឺមិនមែនឡើយ តែគឺធ្វើសម្រាប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ច្បាប់នេះ ក៏នឹងមិនអាចឲ្យអ្នកនយោបាយមានទោសអាចរួចទោស ឬអ្នកនយោបាយជាប់បម្រាមធ្វើនយោបាយ អាចរួចផុតពីបំរាមនោះដែរ។ ពោលគឺ ពួកគេត្រូវធ្វើលិខិតស្នើសុំទៅកាន់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬនាយករដ្ឋមន្ត្រី ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ សំណើនេះក៏មិនអាចធ្វើជាកញ្ចប់បានដែរ គឺត្រូវធ្វើឡើងមួយដងម្នាក់ ហើយត្រូវពិនិត្យលក្ខណៈសម្បត្តិផ្សេងៗថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការបង្កើតអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង សង្កាត់ និងខណ្ឌ។ ពាក់ព័ន្ធនឹងទស្សនៈនយោបាយ ដែលមនុស្សមួយក្រុមលើកឡើងថា នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសាឡើងវិញនោះ សម្ដេចតេជោបញ្ជាក់ថា កុំសង្ឃឹមថា មានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសាឡើងវិញឱ្យសោះ ! ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលអាចធ្វើទៅបាន មានតែសម្រាប់ឆ្នាំ២០២៣តែប៉ុណ្ណោះ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close