ខ្សែ​ភាពយន្ត​ទាំង ១៥​ ដែលបង្ហាញបច្ចេកវិទ្យា​ដ៏​សម្បូរ​បែប​នា​ពេលអនាគត​

60

រឿងដែលសំខាន់បំផុតក្នុងរឿងប្រឌិតបែបវិទ្យាសាស្ដ្រ គឺខ្សែភាពយន្តរំភើប ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ដែលអ្នកអាចមើលការប្រើឧបករណ៍បច្ចេកវិទ្យាគ្មានទីបញ្ចប់ ដែលអាចត្រូវបានគេប្រើប្រាស់ក្នុងពិភពលោកនាពេលអនាគត។ អ្នក​និពន្ធ បាន​បង្ហាញ​គោលគំនិត​បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប ​នៅ​ក្នុង​ខ្សែ​ភាពយន្ត ហើយ​បច្ចេកវិទ្យា​ខ្លះ​បាន​ប្រែ​ជា​មាន​រូបរាង​ពិត​ប្រាកដ ដូចជា​បច្ចេកវិទ្យា AI (Artificial intelligence) ​ជា​ដើម​។

១) រឿង Total Recall Johny Cab (ឆ្នាំ ១៩៩០) បង្ហាញ​ពី​រថយន្ត​បើកបរ​គ្មាន​មនុស្ស​បើក​។

២)​ រឿង Lawnmower Man (ឆ្នាំ ១៩៩២) បង្ហាញ​ពី​បច្ចេកវិទ្យា VR (Virtual Reality)។

៣) រឿង The Matrix Trilogy (ឆ្នាំ ១៩៩៩ – ២០០៣ ) បង្ហាញ​ពី​សង្គ្រាម​ប្រឆាំង​នឹង​ម៉ាស៊ីន ដោយ​ប្រើ​ប្រព័ន្ធ Virtual Reality ដ៏​ស្មុគស្មាញ​។​

៤) រឿង Minority Report ( ឆ្នាំ ២០០២ ) បង្ហាញ​ពី​ការ​ប្រើ​មុខងារ​សម្គាល់​មុខ​។

៥) រឿង I Robot (ឆ្នាំ ២០០៤ ) បង្ហាញ​ពី​មនុស្សយន្ត​។​

៦) រឿង Iron Man ( ឆ្នាំ ២០០៨​​ – ២០១៣) បង្ហាញ​ពី​បច្ចេកវិទ្យា AI (Artificial intelligence)និង​ការ​បញ្ជា​មនុស្សយន្ត​។​

៧) រឿង Avatar ( ឆ្នាំ ២០០៩ ) បង្ហាញ​ពី​ប្រព័ន្ធ​កាមេរ៉ា 3D រួម​ទាំង Virtual Camera (ចាប់​យក​ចលនា​ពី​សកម្មភាព​មនុស្ស​)។

៨) រឿង Tron: Legacy ( ឆ្នាំ ២០១០ ) បង្ហាញ​ពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ តួអង្គ​ជាប់​នៅក្នុង​ទិដ្ឋភាព​ហ្គេម​។

៩) រឿង Prometheus ( ឆ្នាំ ២០១២ ) បង្ហាញ​ពី​ជីវិត​​ជន​ចម្លែក (Alien) លើ​លំហ​មួយ​។

១០) រឿង The Machine (ឆ្នាំ ២០១៣ ) បង្ហាញ​ពី​ការ​បង្កើត​មនុស្សយន្ត​ពាក់​កណ្តាល ផ្អែក​លើ​បច្ចេកវិទ្យា AI (Artificial intelligence)។

១១)  រឿង Her (ឆ្នាំ ២០១៣) បង្ហាញ​ពី​ទំនាក់ទំនង​រវាង​មនុស្ស និង​បច្ចេកវិទ្យា ដោយ​បច្ចេកវិទ្យា AI (Artificial intelligence) ពង្រីក​ឥទ្ធិពល​លើ​ចិត្ត​គំនិត​មនុស្ស​។

១២) រឿង Pacific Rim ( ឆ្នាំ ២០១៣) បង្ហាញ​ពី​ការ​បង្កើត​មនុស្សយន្ត បញ្ជា​ដោយ​មនុស្ស​ពីរ​នាក់​ស្រប​ផ្លូវ​ចិត្ត​គ្នា ប្រជែង​នឹង​បិសាច​។

១៣)​ រឿង Transcendence (ឆ្នាំ ២០១៤) បង្ហាញ​ពី​បច្ចេកវិទ្យា AI (Artificial intelligence) ដោយ​ចិត្ត​គំនិត​មនុស្ស​បន្ត​មាន​ក្នុង​កុំព្យូទ័រ ទោះ​ក្រោយ​ពេល​ស្លាប់​។

១៤) រឿង Interstellar ( ឆ្នាំ ២០១៤ ) បង្ហាញ​ពី Black Hole។

១៥) រឿង Ex Machina ( ឆ្នាំ ២០១៥ ) បង្ហាញ​ពី​ការ​បំពាក់​បច្ចេកវិទ្យា AI (Artificial intelligence) នៅ​ក្នុង​តួ​ខ្លួន​មនុស្សយន្ត​៕ ប្រភព៖ redbytes

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close