សម្រាប់ថ្ងៃទី០១-១៥ ខែមករានេះ តម្លៃសាំង និងម៉ាស៊ូត ចុះមកត្រឹម ៣.២០០រៀលក្នុងមួយលីត្រ

67

ភ្នំពេញ៖ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករាឆ្នាំ២០១៩ នឹងត្រូវលក់ ៣.៣៧៣រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៣៦០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៨។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នឹងចុះមក ៣.២០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.២០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close