ភ្ញៀវទេសចរជាតិរិះគន់ម្ចាស់វិនិយោគរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្ត ខ្វះការរៀបចំផ្នែកបរិស្ថាន

70

ស្ទឹងត្រែង៖ ភ្ញៀវទេចរជាតិបានធ្វើការរិះគន់ទៅលើក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិព្រះនិមិត្ត ថា បង្កើត​ កន្លែង​កម្សាន្ដបានល្អ​​​​ទាក់ទាញភ្ញៀវឲ្យមកលេង ​តែផ្នែកបរិស្ថានមិនបានរៀបចំពេលភ្ញៀវ​មកលេង​ចោល​សំរាមរាយប៉ាយ​។

ក្នុងដំណើរកម្សាន្ដមកលេងរមណីយដ្ឋានទេសចរណ៍ធម្មជាតិព្រះនិមិត្ត នៅព្រំប្រទល់ទឹកដីខេត្តស្ទឹងត្រែង ​ព្រះវិហារ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ លោក សន សុភ័គ្រ ​ភ្ញៀវទេសចរមកពីសង្កាត់វាលវង់ខេត្តកំពុងចាម​ បានសុំឱ្យ​ក្រុមហ៊ុនដែលអភិវឌ្ឍ​ន៍​តំបន់​ទេសចរនេះ ត្រូវរៀបចំផ្នែក​បរិស្ថានផងជាពិសេសភ្ញៀវទេសចរចេះតែយកសំរាម​ចោលរាយ​ប៉ាយដោយ​មូលហេតុ​ក្រុមហ៊ុនមិនបានដាក់ធុងសំរាមនៅតាមទីសាធារណៈ ទេ។

លោក​ យ៉ង សម្បត្តិ តំណាង​ក្រុម​ហ៊ុន​វិនិយោគតំបន់នេះ ​​​បានទទួលស្គាល់​ថា ​ករណីនេះ ក្រុមហ៊ុនពិតជាមិនបាន​គិតដល់មែន ហើយលោកនឹង​ទទួលយកសំណូមពរនេះ និងធ្វើការកែតម្រូវឱ្យបានល្អ។

លោកថា នៅដើមឆ្នាំ​២០១៩ នេះ ​ក្រុម​ហ៊ុនបានរៀបចំ​ឱ្យមានសេវាកម្ម​ថ្មីៗបន្ថែមទៀត ​សម្រាប់ជូន​ភ្ញៀវឱ្យ​ស្គាល់គ្រប់ចំ​ណុច​អភិវឌ្ឍន៍​​ដែល​ក្រុមហ៊ុន​​បានបង្កើតឡើងនេះ ហើយសំខាន់ជាងនេះ ​គឺក្រុមហ៊ុនរៀបចំហេដ្ឋារ​ចនាសម្ព័ន្ធ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ បានរួចរាល់​សម្រាប់បម្រើ​​សេវាកម្ម​ទេសចរណ៍​ ដូចដែលក្រសួងបាន​ណែនាំនៅដើមឆ្នាំនេះ រៀបចំកន្លែងសម្រាប់លំហែរកាយ ការហាត់កីឡា កន្លែងកុមារ​លេងបន្ថែមទៀត ដើម្បីធ្វើឱ្យ​ភ្ញៀវពេញចិត្ត​។

លោក បែន រតន ភ្ញៀវទេសចរមកពីខេត្តត្បូងឃ្មុំ​ មកលេងរមនីយដ្ឋាននេះ មានការពេញ​ចិត្តចំពោះក្រុមហ៊ុនរៀប​ចំ​អភិវឌ្ឍន៍​​តំបន់​នេះ បានស្អាតពេលភ្ញៀវមកលេងបានស្គាល់សម្បត្តិដ៏មានតម្លៃ ដែលប្រទេសកម្ពុជា​មា​នធម្មជាតិ។

លោកបន្តថា ភាពរីកចម្រើននេះ ក្រុមហ៊ុនបានអនុវត្តន៍បានល្អទៅការគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបានបង្ខិតទីជនបទឱ្យមកជិតទីក្រុងដែលពីមុនមិនដែលបានឃើញ ហើយបច្ចុប្បន្នយើងមានផ្លូ​វធ្វើដំណើរប្រកបដោយ​សុវត្ថិភាព​មកតំ​បន់នេះ។​

លោក​​​​​ស្រី សរ សុខា ​អ្នកលក់ដូរនៅសម្លៀកបំពាក់នៅ​រមណីយដ្ឋាននេះ បានលើកឡើងថា តំបន់ទេសច​រណ៍​ធម្មជាតិ​នេះ ​មានទេសភាពល្អ មានធនធានជីវចម្រុះ​ ទឹកធ្លាក់ពីលើថ្ម ផ្ទាំងថ្មធំៗ មើលសត្វស្លាប កន្លែង​ថតរូប​អនុ​ស្សា​វរីយ៍ ដែលធ្វើឱ្យភ្ញៀវមកលេងមិនដាច់ ជាពិសេសពេលមានបុណ្យទាន។

លោកស្រីថា នៅឆ្នាំនេះ ឃើញ​ការ​រៀបចំ​របស់អ្នក​វិនិយោគ ​​ធ្វើបានប្លែកច្រើនចំណែកភ្ញៀរជាតិ និង​អន្តរជាតិ​ បាន​​មកទស្សនាជាហូរហែរ បង្កឱកាសដល់ពួកគាត់លក់ដូរបានប្រាក់ដោះស្រាយជីវភាព​។

សូមបញ្ជាក់ថា នៅ​រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្ត ស្ថិតនៅភូមិកំពង់ស៊ឺមី ឃុំកំពុង​ស្រឡៅ​ ខេត្ត​ព្រះវិហារ ជាប់ទឹកដី​ឃុំព្រះរំកិល ខេត្តស្ទឹងត្រែង ​ក្រៅពីទស្សនាទឹកធ្លាក់បែបធម្មជាតិ ហើយក្រុមហ៊ុនវិនិយោគបានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធបានរួចរាល់ហើយដែរ។​​E K H

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close