មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បង្កើត​ខ្សែសង្វាក់កសិទេសចរណ៍ ជាលើកដំបូង

79

ស្ទឹងត្រែង៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បង្កើត​ខ្សែសង្វាក់កសិទេសចរណ៍ថ្មីមួយទៀតនៅតំបន់​ខេ ដោយរៀបចំកម្មវិធី (ដុតពោត​) ជូនភ្ញៀវ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងបានច្រើន។​

ក្នុងឱកាសចូលរួមកម្មវិធីដុតពោតនៅសហគមន៍​ទេសចរណ៍ភូមិខាំផាន់ ចំណុចខេ សង្កាត់សាម​គ្គី ​ក្រុងខេត្តស្ទឹងត្រែង​ កាល​ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេស​ចរណ៍ខេត្ តបានបញ្ជាក់ថាសមិទ្ធផលដែលកើតចេញពីការប្រឹងប្រែងរបស់សហគមន៍ ​វាបានបម្រើផលប្រយោ​ជន៍រួម​ទៅដល់វិស័យទេសចរណ៍ផង ហើយកសិករទាញយកប្រាក់ប្រចំណូលបានដោយប្រយោលបន្ថែមទៀតពីវិស័យនេះ។

លោក​ថា ខ្សែសង្វាក់កសិទេសចរណ៍នេះ ប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវតែរួមគ្នាធ្វើឱ្យបានជាប្រចាំ ដើម្បីយើងបង្ហាញពីកសិទេ​សចរណ៍ថ្មីមួយទៀត ដែលយើងបង្កើត បានស្របទៅតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ហើយនេះជាការល្អ​សម្រាប់ការទាក់ទាញ និងទទួលបានផលទាំងអស់គ្នា ដោយផ្ទាល់នឹងផ្ទាល់​ដោយប្រយោល តាមរយៈលក់នូវផលិត​ផល​ភូមិមួយផលិតផលមួយនៅក្នុងតំបន់​យើង។

​លោក ឈីវ សុគន្ធ ថាកសិករដាំពោត នៅភូមិខាំផាន់ ចំណុចខេ បានការគាំទ្រចំពោះការផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង ព្រោះវាងាយ​រក​ប្រាក់ស្រួលនៅជិតផ្ទះ ដោយមិនបាច់ចំណាយពេលវេលាយកទៅលក់នៅទីផ្សារ។ លោក​ថា កសិករពេញចិត្តទៅនឹងមន្ទីរទេសចរណ៍ បានគិតគូរជួយកសិករដល់មូលដ្ឋានហើយពួកគាត់នឹងនាំគ្នាដាំពោតឱ្យមានជាប្រចាំ ព្រោះមានបទពិសោធន៍ដាំដុះចំនួន ០៦ឆ្នាំមកហើយ។

​លោក អន ជួន មេភូមិខាំផាន់ ចំណុចខេ បានបញ្ជាក់ថា ប្រជាកសិករ មានការទទួលខុសត្រូវខ្ពស់ចំពោះការដាំដុះដំណាំកសិកម្មនេះ ព្រោះ​យើងចងក្រងគ្នាជាសហគមន៍ មានសមាជិកចំនួន ៣៥គ្រួសារ ដាំពោត​លើផ្ទៃដីប្រមាណ ៣០ហិកតាទទួលបានផល​លក់ជាប្រចាំ៕ ​E K H ស្ទឹងត្រែង ០៣ /០១/ ២០១៨

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close