ពលរដ្ឋទម្លាយរឿងអំពើពុករលួយរបស់លោក​ឧត្ដមសេនីយ៍ត្រី ផេង​ តារ៉ា​ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការនគបាលខេត្តឧត្ដរមានជ័យ

53

ឧត្ដរមានជ័យ៖ បែកធ្លាយរឿងអាស្រូវអំពើពុករលួយរបស់លោក​ឧត្ដមសេនីយ៍ត្រី ផេង​ តារ៉ា​ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបានប្រព្រឹត្តជាច្រើនឆ្នាំមកនេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃ៤ ខែមករា ឆ្នាំ២០១៩ នេះ មានការបែកធ្លាយរូបភាពឯកសារមួយ ដែលអាជីវករដឹកសត្វមាន់រស់ឆ្លងដែនអត់ច្បាប់មកពីប្រទេសថៃ តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយចោទទៅលើលោក​អនុសេនីយ៍ទោ គង់​ ចន្ដា ហៅតឿ និងលោកអនុសេនីយ៍ឯក ផេងសេង​ ហួង​ ត្រូវជាប្អូនបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រី ផេង តារ៉ា ថា បានទាមទាឱ្យអាជីវករដឹកមាន់បង់ប្រាក់ប្រចាំខែក្នុង១ខែពី២០ម៉ឺនទៅ៣០ម៉ឺនរៀល ក្នុងរថយន្ដមួយគ្រឿង​ បើមិនបង់ប្រាក់តាមការទាមទារ គឺមិនអាចរកស៊ីបានតទៅទៀតឡើយ។

ប្រភពបានបង្ហើបឱ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ផេង ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការនគបាលខេត្តឧត្ដរមានជ័យ មិនបានបង្ក្រាបបទល្មើសនានានៅក្នុងខេត្តនោះទេ ផ្ទុយទៅវិញ លោកបានប្រើមន្រ្ដីក្រោមឱវាទ ត្រូវជាសាច់ញាតិរបស់លោកចំនួនពីររូបគឺ លោកអនុសេនីយ៍ឯក ផេងសេ ហួង​ និងអនុសេនីយ៍ទោ គង់ ចិន្ដា ហៅតឿ ដើរប្រមូលប្រាក់ពុករលួយ ពី​រថយន្ដដឹកទំនិញគេចពន្ធពីច្រកទ្វាអន្តរជាតិអូស្មាច់ ជាច្រើនឆ្នាំមកហើយ ដែលតែងតែបែកធ្លាយរឿងអាស្រូវជាញឹកញាប់ផងដែរ។

រឿងអំពើពុករលួយជាច្រើនឆ្នាំនៅក្នុងអង្គភាពស្នងការនគបាលខេត្តឧត្ដឧត្ដរមានជ័យ មិនដឹងថា លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ដឹងដែររឺទេ? ដែលរឿងអាស្រូវរបស់លោកឧត្ដមសេនីយ៍ត្រី ផេង តារ៉ា ល្បីរឿងអំពើពុករលួយកក្រើកនៅទូទាំងប្រទេសទៅហើយនោះ។

លោក​ឧត្ដមសេនីយ៍ត្រី ផេង តារ៉ា បានឱ្យដឹងថា លោកមិនពាក់ព័ន្ធទេ ហើយមន្រ្ដីពីររូបខាងលើ ជាមន្រ្ដីការិយាល័យ​ វាជារឿងខាងការិយាល័យ។

លោក កុល វិបុល​ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា លោក ផេង តារ៉ា យកមន្រ្ដីលោកទៅប្រើមិនបានប្រាប់លោកទេ ចង់ដកចេញដាក់ចូលតាមតែចិត្ត។

លោក កុល វិបុល បញ្ជាក់ថា លោក ផេង តារ៉ា​ ស្នងការរងទទួលផែនសេដ្ឋកិច្ចមិនឱ្យលោកលូកដៃអីទាំងអស់​ ហេតុនេះ មន្រ្ដីពីររូបដែលរងការចោទប្រកាន់ប្រមូលប្រាក់ពុករលួយ លោក ផេង តារ៉ា ជាអ្នកប្រើប្រាស់ និងគ្រប់គ្រង លោកមិនពាក់ព័ន្ធឡើយ៕ ប៊ុនរិទ្ធី

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close