ធនាគារជាតិនៃកម្ពុជា បញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន១២

69

ភ្នំពេញ៖ ក្នុងសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានកម្ពុជាទាន់ហេតុការណ៍ (CHN) ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន១២ ដោយដកហូតវិញ្ញបនបត្រ ចេញពីបញ្ជីរបស់គ្រឹះស្ថានឥនទានជនបទ។
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ឥណទានជនបទដែលត្រូវបញ្ឈប់ទាំង១២នេះ រួមមាន ៖

១- វីរៈជន កសិករ ម.ក

២- វឌ្ឍនកសិករ ម.ក

៣- ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍ ម.ក

៤- ខេ ភី ភី ឌី ហ្វាយនែន ម.ក

៥- និវត្តន៍ ហ្វាយនែន ម.ក

៦- គ្រឹះស្ថានឥណទានជនបទ សាកលហិរញ្ញវត្ថុ ម.ក

៧- គ្រឹះស្ថានឥណទានជនបទ អង្គការ រូបិយបណ្ណខ្មែរ (ខេ.អឹម)

៨- គ្រឹះស្ថានឥណទានជនបទ ស៊ីស៊ី ហ្វាយនែន ម.ក

៩- អាយខេ ហ្វាយនែន ម.ក

១០- អង្គការឥណទានតំបន់

១១- អង្គការអភិវឌ្ឍន៍គ្រួសារ និងសហាគមន៍ (ស.គ.អ.អ)

១២- ហ្វីដា ហ្វាយនែន ម.ក។

ធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុ ដែលបញ្ឈប់ប្រតិបត្តិការនោះទេ តែត្រូវបានគេដឹងថា ដោយសារគ្រឹះស្ថានទាំងនោះមិនគោរពតាមច្បាប់ ដែលកំណត់ដោយធនាគារជាតិ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close