Apple ត្រៀម​បង្ហាញមុខ iPod Touch ជំនាន់​ទី ៧

58

​ក្រុមហ៊ុន​យក្ស​អាមេរិក Apple នឹង​មាន​គម្រោង​វាយលុក​ចូល​ទីផ្សារ ដោយការបង្ហាញចេញនូវ iPod Touch ជំនាន់​ទី​ ៧ ដែលបាត់មុខជាយូរមកហើយ ក្នុង​គោលដៅ​បង្កើន​ចំណូល​ពី​កម្មវិធី Apple Music និង App Store។ នេះយោង​តាម​ព័ត៌មាន​លេច​ធ្លាយ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​ចំនួន​នៅ​ពិព័រណ៍ CES 2019។

ក្រោយពី Apple ចេញ iPod Touch ជំនាន់​ទី ៦ មាន​តម្លៃ ១៩៩ដុល្លារ រួចមកក៏បាត់ដំណឹងសូន្យឈឹង ដោយមានការបង្ហាញចេញតែ iPhone និង iPad តែប៉ុណ្ណោះ។ ទើបតែថ្មីៗនេះទេ ដែលមានការលេចនូវដំណឹង iPod Touch ជំនាន់​ទី ៧​នេះ តែទោះបីជាយ៉ាងណា Apple មិនបានបង្ហើប​ពីព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រូបរាង ក៏​ដូច​ជា​ការ​វិវត្ត​កម្លាំង​ម៉ាស៊ីននោះទេ។

ចំពោះពាក្យ​ចចាមអារ៉ាម iPhone ប្រភពរបាយការណ៍ខាងលើក៏បានបញ្ជាក់​ថា ក្រោយ​ជោគជ័យ​បំពាក់​លើ iPad Pro សេរ៊ី​ឆ្នាំ ២០១៨ កន្លង​ទៅ Apple គ្រោង​និឹងផ្លាស់​មក​បំពាក់​រន្ធ​ដោត USB-C ជំនាន់​ដំបូង​បង្អស់​ ចំពោះ​ឧបករណ៍នៅក្នុងឆ្នាំ២០១៩នេះ៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close