កម្ពុជាបញ្ជូនកីឡាករ​​​វាយ​កូន​បាល់ ​ទេព ទីម៉ូធី ​ទៅហាត់នៅអាមេរិក​ដើម្បីតៀម​ស៊ីហ្គេម​២០២៣

34

ដើម្បីត្រៀមឱ្យរួចជាស្រេច សម្រាប់ស៊ីហ្គេម​ឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជាជាម្ចាស់ផ្ទះ ​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា បានរៀបចំបញ្ជូន​កីឡាករ​​​វាយ​កូន​បាល់ ទេព ទីម៉ូធី ឱ្យទៅ​ហ្វឹកហាត់​នៅ​អាមេរិក​រយៈ​ពេល៤ឆ្នាំ​។

តាមការឱ្យដឹងពីលោក ជា ពៅ ​អគ្គលេខាធិការ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ថា ទេព ទីម៉ូធី បានចាកចេញពី កម្ពុជា តាំងពីព្រឹកម្សិលមិញនេះ។ បើតាមការគ្រោងទុកសហព័ន្ធ តម្រូវឱ្យកីឡាកររូបនេះ ទៅវឹកហាត់នៅទីនោះរយៈ៤ឆ្នាំ ប៉ុន្តែបើសិនជារូបគេអាចឈានដល់កម្រិតមួយខ្ពស់ ដែលអាចដណ្តើមយកមេដាយ​ជូន​ជាតិក្នុងការប្រកួតស៊ីហ្គេម​ឆ្នាំ​២០២៣ខាងមុខនេះបាន នោះគេអាចនឹងត្រឡប់មកកម្ពុជាមុនការកំណត់។

​គ្រូបង្វិករូបនេះក៏បានបន្ថែមទៀតថា សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា បានបញ្ជូន ឈាង វណ្ណាស័ក្ក​ ទៅហ្វឹកហាត់​​នៅ​អាមេរិក​ រយៈ​ពេល​២​ឆ្នាំ​មក​ហើយ មុននឹងបញ្ជូន ទេព ទីម៉ូធី ដែលជា​កីឡាករ​កម្ពុជា​ទី​២ ទៅហ្វឹកហាត់​​នៅទីនោះ។

តាមដំណឹងឱ្យដឹងថាពេលនេះ ​ ឈាង វណ្ណាស័ក្ក​ ​មិនទាន់អាចហ្វឹកហាត់ជាមួយ ទីម៉ូធី បានទេដោយសារកំពុង​មាន​បញ្ហា​របួស​ជង្គង់ តែរូបគេអាចនឹងជាសះស្បើយ​វិញ​ប្រហែល​១​ខែ​ក្រោយ៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close