BREAKING NEWS: ឆ្នេរប្រទេសឈីលី រងការវាយប្រហារគ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ 

អន្តរជាតិ៖ សារព័ត៌មានរុស្ស៊ី Sputnik ដកស្រង់ការផ្សាយចេញពី នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា​ឆ្នាំ២០១៩ គ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ បានវាយប្រហារមកលើបណ្តោយឆ្នេរនៃប្រទេសឈីលី ប៉ុន្តែទំនងមិនបានបង្កការ​គំរាមកំហែងអ្វីឡើយ។

រញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ បានវាយប្រហារមកលើបណ្តោយឆ្នេរនៃប្រទេសឈីលីខាងលើ បានកើតឡើងក្រោមបាតសមុទ្រ នៅចម្ងាយ​២៩គីឡូម៉ែត្រ​ពី​ទីក្រុង Coquimbo ជាមួយជម្រៅ​​ប្រហែល៥៤គីឡូម៉ែត្រ។ ខណៈភ្លាមៗបែបនេះ មិនទាន់ឃើញមានសេចក្តីរាយការណ៍អំពី​មនុស្សរងគ្រោះ ឬ​ការ​បំផ្លិច​បំផ្លាញ​ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះឡើយ ហើយ​ក៏ពុំមានការប្រកាសអាសន្នពីរលកយយក្សស៊ូណាមិនោះដែរ។

គួរជម្រាបថា ប្រទេសឈីលី មានទីតាំងនៅលើ​តំបន់ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែល​សកម្មភាព​រញ្ជួយ​ផែនដីប្រមាណ៩០ភាគរយ​នៅលើពិភពលោកតែងកើតមានឡើង៕