នៅសូម៉ាលី ផ្តាច់ជីវិតក្រុមជនសកម្មប្រយុទ្ធ៥២នាក់  ដោយយោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស

127

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹក​ថ្ងៃ​អាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩នេះ យោធាអាមេរិកបានឲ្យដឹងថាថ្ងៃសៅរ៍សប្តាហ៍នេះ​ ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវ​អាកាស នៅក្នុង​ ​ប្រទេសសូម៉ាលី​ ដោយបានផ្តាច់ជីវិតក្រុមជនសកម្មប្រយុទ្ធ​សរុបចំនួន៥២នាក់ ដែលបានធ្វើការវាយលុកទៅលើមូលដ្ឋាន​យោធា​​​មួយ​កន្លែង​របស់កងទ័ពសូម៉ាលី។

​បើតាមយោធាអាមេរិក ប្រតិបត្តិការនេះមានគោលដៅលើ​ក្រុមសកម្មប្រយុទ្ធ al Shabaab ដែល​បានធ្វើសកម្មភាពវាយប្រហារ​ទៅលើ​​​មូលដ្ឋានយោធា​ Bar-Sanguni ដែលស្ថិតនៅជាយក្រុង Jilib ចម្ងាយ៣៧០គីឡូ​ម៉ែត្រ​​​ពី​រដ្ឋធានី Mogadishu តាមរយៈ​ការ​ប្រើ​ប្រាស់​​រថយន្ត​មួយគ្រឿងមានផ្ទុកនូវគ្រាប់បែក ដែលបង្កឲ្យ​ទាហានសូម៉ាលីស្លាប់ជា​ច្រើន​នាក់។

គួរជម្រាបថា ក្រុម Al Shabaab បានបាត់បង់ការគ្រប់គ្រង​​​លើទីក្រុង​​មួយចំនួនធំ​នៅក្នុងប្រទេសសូម៉ាលី បន្ទាប់ពី​ត្រូវ​បាន​កង​ទ័ព​សហ​​ភាពអាហ្រិ្វកនិងសូម៉ាលីវាយបណ្តេញចេញពីរដ្ឋធានី Mogadishu កាលពីឆ្នាំ២០១១ ប៉ុន្តែក្រុមសកម្ម​ប្រយុទ្ធ​ជ្រុល​និយមនេះ ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាពវាយប្រហារជារឿយៗដដែល៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close