UI_LongBanner

ឈប់ព្រួយបារម្ភរឿងបញ្ហាសក់ជ្រុះទៀត!! វិធីសាស្ត្រថែរក្សាការពារមិនឱ្យសក់ជ្រុះបែបធម្មជាតិ យ៉ាងមានប្រសិទ្ធភាព

109

នរណា​ម្នាក់​ក៏​ធ្លាប់​ជួប​ប្រទះ​នូវ​បញ្ហា​សក់​ផ្សេង​ៗ​ដែរ ជា​ពិសេស​នោះ​គឺ​បញ្ហា​សក់​ជ្រុះ បើ​ទោះជា​ខំ​ប្រើ​ប្រាស់​ផលិតផល​ថែរក្សា​ការពារ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​មាន​រូបមន្ត​បែប​ធម្មជាតិ​ជា​ច្រើន​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិន​ផ្ដល់​ផល​ប៉ះពាល់​គីមី​គ្រោះថ្នាក់​ថែម​ទៀត ។

រូបមន្ត​ពិសេស​មួយ​ក្នុង​ចំណោម​នោះ​ដែល​អ្នក​គួរ​សាកល្បង គឺ​ការ​ប្រើប្រាស់​ស្លឹក​ត្របែក ។ ការ​ប្រើប្រាស់​ស្លឹក​ត្របែក​លាប​លើ​សក់​អាច​ជួយ​ឲ្យ​សក់​ប្រែជា​ទន់​រលោង ហើយ​រស់​រវើក ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ជ្រុះ​សក់ ស្លឹក​ត្របែក​អាច​ជួយ​ធ្វើ​ឲ្យ​សក់​ប្រែជា​ក្រាស់ និង​មាន​ទម្ងន់ ។ ស្លឹក​ត្របែក​មាន​ឥទ្ធិពល​ជំរុញ​ដល់​ការ​លូត​លាស់​នៃ​សក់ ដោយ​វា​ជួយ​ព្យាបាល​បញ្ហា ផ្សេង​ៗ​នៃ​ស្បែក​ក្បាល ដែល​ជា​ទូទៅ​បណ្ដាល​ឲ្យ​សក់​ជ្រុះ ។

ស្លឹក​ត្របែក​មាន​លក្ខណៈសម្បត្តិ​ក្នុង​ការ​ព្យាបាល​ដូច​ជា ប្រឆាំង​នឹង​ការ​រលាក​, ប្រឆាំង​នឹង​អុកស៊ីតកម្ម​, ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​កម្ចាត់​បាក់តេរី ហើយ​លក្ខណៈសម្បត្តិ​ទាំង​អស់នេះ គឺ​រួមចំណែក​ធ្វើ​ឱ្យ​សុខភាព​ស្បែក​ក្បាល​ល្អ​ប្រសើរ ។ អ្វី​ដែល​អ្នក​ត្រូវការ និង​របៀប​ក្នុង​ប្រើប្រាស់​ស្លឹក​ត្របែក​បញ្ឈប់​បញ្ហា​សក់​ជ្រុះ ៖

១. អ្វី​ដែល​អ្នក​ត្រូវការ ៖ – ស្លឹក​ត្របែក​ស្រស់​១​ក្ដាប់ដៃ​ពេញ – ទឹក​ធម្មតា​១​លី​ត្រ​ – កន្ត្រក ឬ​សម្រាប់​ត្រង – ឆ្នាំង ១

CMA_LongBanner

២. របៀប​អនុវត្ត ៖ – ចាក់ទឹក​១​លី​ត្រ ចូល​ក្នុង​ឆ្នាំង – ដាក់​ដាំទឹក​ក្នុង​ឆ្នាំង​នោះ – នៅ​ពេល​ទឹក​ពុះ បន្ថែម​ស្លឹក​ត្របែក​ចូល – បន្ត​ដាំ​ស្លឹក​ត្របែក​ក្នុង​ទឹក​សម្រាប់​រយៈពេល ២០ នាទី – ចាក់​ស្រង់​ស្លឹក​ត្របែក​ចេញ ដើម្បី​យក​ទឹក​។ – ទុក​ឲ្យ​ទឹក​នៃ​ស្លឹក​ត្របែក​ចុះ​ត្រជាក់​សិន សឹម​លាប​វា​លើ​ស្បែក​ក្បាល​របស់​អ្នក ។

ត្រូវ​ប្រាកដ​ថា​អ្នក​បាន​កក់​សម្អាត​សក់​ស្អាត​រួចរាល់​ហើយ នៅ​មុន​ពេល​ប្រើប្រាស់​ទឹក​ស្លឹក​ត្របែក ។ អ្នក​អាច​ប្រើប្រាស់​សាប៊ូ​កក់សក់​ដូច​ធម្មតា និង​ទុក​ឲ្យ​សក់​ស្ងួត​សិន​បន្ទាប់​ពី​កក់ ហើយ​សឹម​លាបទឹក​ស្លឹក​ត្របែក​លើ​ស្បែក​ក្បាល​។ ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល អ្នក​អាច​ធ្វើការ​វែក​សក់ ខណៈ​ពេល​លាបទឹក​ស្លឹក​ត្របែក​ក្នុង​សក់​។ ចាប់ផ្ដើម​ម៉ាស្សា​ឲ្យ​ចូល​ស្បែក​ក្បាល​សម្រាប់​រយៈពេល​ប្រហែលជា​១០​នាទី ឬ​យូរ​ជាង​នេះ​តាម​ចិត្ត​របស់​អ្នក ។

លាង​សម្អាត​សក់​ចេញ​នៅ​រយៈពេល​២​ម៉ោង​បន្ទាប់ ឬ​ទុក​ចោល​មួយ​យប់ សឹម​លាង​ចេញ​នៅ​ព្រឹក​បន្ទាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close