Manny Pacquiao នៅតែអាចការពារខ្សែក្រវាត់ WBA របស់ខ្លួនដដែល និងទទួលបានទឹកប្រាក់២០លានដុល្លារផងដែរ។
ឡាសវេហ្គាស់៖ កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានយកឈ្នះគូប្រជែងជនជាតិអាមេរិក Adrienne Broner ដោយពិន្ទុក្នុងចំណោម១២ទឹក នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ និងបន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ដដែល និងទទួលបានទឹកប្រាក់២០លានដុល្លារផងដែរ។
ជេីងខ្លាំងប្រចាំទ្វីបអាស៊ី វ័យ៤០ឆ្នាំ Pac Man បានគ្រប់គ្រងស្ទេីរតែគ្រប់ទឹក ពោលគឺមានប្រៀប និងវ៉ៃចំគោលដៅជាច្រេីន ជាពិសេស Broner វីសសន្លប់ក្នុងទឹកទី៣ និងទឹកទី៧។
តាមរយ:ជ័យជម្នះនៅលេីសង្វៀន MGM Grand Garden នៅអាមេរិកនេះ ធ្វេីអោយកីឡាករកម្ពស់ ១.៦៦ម៉ែត្រ Pacquiao រកបានជ័យជម្នះលេីកទី៦១ដង ចាញ់៧ដង និងស្មេី២ដង ដោយផ្តួលដៃគូអោយសន្លប់បាន៣៩ដង (Knock out) ក្នុងចំណោមប្រកួតសរុប ៧០ដង។
នេះជាការបរាជ័យលេីកទី៤ របស់កីឡាករអាមេរិក Adrien Broner ដែលប្អូន Pacquiao ១១ឆ្នាំ ស្មេី១ និងធ្លាប់ផ្តួលដៃគូសន្លប់២៤ដង មិនប្រកាសលទ្ធផលម្តងក្នុងចំណោមប្រកួតបាន៣៩ដង៕